CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung Gear S2 Classic ពណ៌ Rose Gold និង Platinum ចាប់ផ្តើមបញ្ចេញលក់ហើយ ក្នុងតម្លៃ...

ថ្មីៗនេះក្រុមហ៊ុន Samsung បានចាប់ផ្តើមអនុញ្ញាតឲ្យអ្នកប្រើប្រាស់ នៅខាងអឺរ៉ុប ធ្វើការបញ្ជាទិញ មុន នូវនាឡិកាឆ្លាតវៃ Gear S2 Classic ម៉ូដែលពណ៌ Rose Gold និងពណ៌ Platinum។ បើទោះបី ជាមានឈ្មោះហៅថា Gear S2 Classic New Edition និងមានពណ៌ពិសេស ប៉ុន្តែវាមិនមានតម្លៃថ្លៃ ជាងច្រើននោះទេ បើប្រៀបទៅនឹង Gear S2 ម៉ូដែលស្តង់ដារដើម ហើយវាថោកជាងដល់ទៅ ៩៥០០ ដុល្លារឯណោះ បើប្រៀបជាមួយនឹងម៉ូដែលពណ៌មាសរបស់  Apple Watch Edition។


Gear S2 Classic New Edtion មានការរចនាម៉ូត និងលក្ខណៈសម្បត្តិដូចគ្នាទៅនឹងម៉ូដែលស្តង់ដារ ដើម ដោយវាខុសគ្នាត្រង់តែពណ៌ថ្មីប៉ុណ្ណោះ។ មិនដូចជា Apple Watch Edition ដែលត្រូវបានធ្វើឡើង ពីមាសពិតៗ Gear S2 Classic New Edition មានតួខាងក្នុងធ្វើពីដែកអ៊ីណុក ដោយស្រោបពីលើនូវ ពណ៌ Platinum និងពណ៌ Rose Gold។ នេះគឺជាឧបករណ៍ដំបូងគេដែលមានគាំទ្រ Samsung Pay តាមរយះ NFC សម្រាប់ទូទាត់ប្រាក់។


បច្ចុប្បន្នអ្នកប្រើប្រាស់នៅអឺរ៉ុប អាចធ្វើការបញ្ជាទិញមុនបានហើយ នូវ Gear S2 Classic New Edition ម៉ូដែលពណ៌ថ្មីទាំងពីរនេះ ដែលតម្លៃរបស់វាប្រហែល ៥២១ ដុល្លារសហរដ្ឋអាមេរិច៕

- អានអត្ថបទ៖ រោងចក្រផលិត iPhone ដ៏ធំជាងគេ ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- អានអត្ថបទ៖ Lenovo K4 Note ទើបតែបង្ហាញខ្លួន ពេលនេះក្រុមហ៊ុនបញ្ចេញ K5 Note សំបក លោហធាតុ តម្លៃថោកមួយទៀតហើយ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Samsung, Tinhte


Tags: Samsung Gear S2 Classic New Edition Smartwatch Hightech