នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែល Apple បានដាក់ជូនទៅគណកម្មាការមូលបត្រ និងរូបិយប័ណ្ណសហ រដ្ឋអាមេរិច មានចំនុចមួយបានសរសេរថា៖ "ចំនួនទឹកប្រាក់នេះ ត្រូវបានប្រើប្រាស់ដូចខាងក្រោម៖ (i). ចំនួនទឹកប្រាក់ក្រុមហ៊ុនផ្ញើចូលគណនីរបស់លោក Cook តាមគំរោង 401(k) គឺ 15600 USD; (ii). ថ្លៃ ធានារ៉ាប់រងអាយុជីវិតដែលក្រុមហ៊ុនចំណាយដល់លោកគឺ 2520 USD; (iii) ប្រាក់សម្រាកលំហែកាយ ចំនួន 56923 USD; និង (iv) គឺចំនួនទឹកប្រាក់ 699133 USD សម្រាប់ចំណាយលើការធានាសុវត្ថិភាព ដល់លោក Tim Cook នៅក្នុងឆ្នាំ 2014"។
អាន៖ Galaxy S6 Edge Plus លេចចេញរូបភាពទស្សនាវត្តី រួមជាមួយសំបកការពារ
ចំនួនទឹកប្រាក់នេះ គឺច្រើនគួរសម ប៉ុន្តែវាមិនអស្ចារ្យណាស់ណាទេ បើសិនជាគេប្រៀបធៀបវា ជាមួយ នឹងកំរិតចំណាយដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាដទៃផ្សេងទៀតចំណាយ ដើម្បីការពារសុវត្ថិភាពដល់ បណ្តាថ្នាក់ដឹកនាំលំដាប់កំពូលរបស់ពួកគេ។
អាន៖ Samsung ជិតធ្វើការបង្ហាញ ថែប្ល៊ែតអេក្រង់យក្ស 18.4 inch?
បើយោងតាមអត្ថបទសារព័ត៌មានមួយ នៅលើកាសែត Fortune ឆ្នាំ 2014 ក្រុមហ៊ុន Amazon បានជះ លុយដល់ទៅ 1,6 លានដុល្លារ ដើម្បីការពារសុវត្ថិភាពដល់នាយកប្រតិបត្តិ Jeff Bezos នៅក្នុងឆ្នាំ2013។ ក្រៅពីនេះ នៅពេលដែល Larry Ellison នៅជានាយកប្រតិបត្តិរបស់ Oracle ក្រុមហ៊ុនក៏បាន ចំណាយប្រាក់ដល់ទៅ 1,5 លានដុល្លារ ដើម្បីការពារសុវត្ថិភាពផងដែរ៕
អាន៖ Galaxy Note 5 ម៉ូដែលស៊ីមពីរ នឹងមានកន្លែងបន្ថែម មេម៉ូរីក្រៅ microSD?
ប្រែសម្រួល៖ ករុណា
ប្រភព៖ Fortune, Zing