CamNews

ព័ត៌មានបច្ចេកវិទ្យា 

Tim Cook: គ្មានផលិតផលនៃការរួមបញ្ចូលគ្នារវាង Mac និង iPad ទេ, iPad Pro អាចជំនួស Laptop ប្រើ Windows

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានបញ្ជាក់ជាថ្មីម្តងទៀតថា Apple មិនមានផែន ការធ្វើការរួមបញ្ចូលគ្នារវាង Mac និងឧបករណ៍ iOS បង្កើតជាផលិតផលថ្មីមួយនោះទេ យ៉ាងហោច ណាស់ពេលវេលាទៅថ្ងៃអនាគតឆាប់ៗខាងមុខ គឺមិនមានទេ។ លោកបាននិយាយថា “ពួកយើងមាន អារម្មណ៍ថា អតិថិជនពិតជាមិនបានស្វែងរកនូវផលិតផលមួយ ដែលជាការរួមបញ្ចូលគ្នារវាង Mac និង iPad នោះទេ”។ លោកបានសង្កត់ធ្ងន់បន្ថែមថា នៅពេលមានការរួមបញ្ចូលគ្នា នោះការដកពិសោធន៍ នៃការប្រើប្រាស់ នឹងមិនសូវបានល្អ ដូចពេលដែលប្រើរបស់មួយៗដាច់ពីគ្នានោះទេ។ “ពួកយើងចង់ ផលិតចេញនូវ ថែប្ល៊ែតដែលល្អជាងគេបំផុតនៅលើពិភពលោក និងកុំព្យូទ័រ Mac ដែលល្អជាងគេបំផុត នៅលើពិភពលោក” , លោក Tim Cook ចែករំលែកបន្ថែមដូច្នេះ។

អានអត្ថបទ៖ លេចចេញតារាងម៉ូដែល និងកាលវិភាគស្មាតហ្វូន Samsung ដែលអាចដំឡើង Android 6.0


នៅក្នុងឱកាសនេះដែរ លោក Tim Cook ក៏បានបញ្ជាក់បន្ថែមឲ្យកាន់តែច្បាស់ ពីសំដីរបស់គាត់កាល ពីសប្តាហ៍មុនស្តីពី iPad Pro ដែលជាឧបករណ៍មួយអាចជំនួសឲ្យកុំព្យូទ័រ Notebook ឬ កុំព្យូទ័រ Desktop សម្រាប់អ្នកប្រើប្រាស់ជាច្រើននាក់ យ៉ាងដូច្នេះ “ពួកគេនឹងចាប់ផ្តើមប្រើប្រាស់វា ហើយនឹង កត់សម្គាល់ឃើញថា ពួកគេនឹងមិនត្រូវការអ្វីផ្សេងទៀត ក្រៅតែពីទូរស័ព្ទរបស់ខ្លួននោះទេ”។ ក្នុងនោះ គាត់ក៏បានបញ្ជាក់បន្ថែមឲ្យដឹងថា បណ្តាកុំព្យូទ័រ Laptop និង Desktop ដែលគាត់កំពុងតែនិយាយដល់ នោះ គឺជាបណ្តាកុំព្យូទ័រប្រើ Windows ពោលគឺមិនមែនកុំព្យូទ័រ Mac នោះទេ។ “ពួកយើងមិនបានគិត ថា Mac និង PC ដូចគ្នានោះទេ”។ អ្វីដែលពួកយើងខិតខំធ្វើនោះ គឺកត់សម្គាល់ឃើញថា អតិថិជនប្រើ ប្រាស់ទាំងឧបករណ៍ប្រើ iOS និងកុំព្យូទ័រ Mac”។ លោក Cook មិនបាននិយាយឲ្យច្បាស់ពីហេតុផល ថាតើហេតុអ្វីបានជាគាត់ជឿជាក់ថា iPad Pro អាចជំនួសបណ្តាកុំព្យូទ័រប្រើប្រាស់ Windows នោះទេ៕

អានអត្ថបទ៖ លេចចេញស្មាតហ្វូន BlackBerry ប្រើ Android ទី២ បន្ទាប់ពី Priv
អានអត្ថបទ៖ Galaxy A9 នឹងជាស្មាតហ្វូន មានអេក្រង់ធំជាងគេបំផុតរបស់ Samsung


ប្រែសម្រួល៖ មង្គល
ប្រភព៖ Independent, Tinhte


Tags: Tim Cook Apple MacBook iPad Pro Hightech