CamNews

ទូរស័ព្ទ 

Samsung អាចនឹងបង្ហាញណែនាំ ស្មាតហ្វូនអេក្រង់អាចបត់បាន នៅចុងឆ្នាំនេះ (Video Inside)

ក្រុមហ៊ុន Samsung បានមានគម្រោងទុកមកជាយូរមកហើយ ស្តីពីស្មាតហ្វូនមួយប្រភេទដែលអាច បត់អេក្រង់បាន។ វាគឺជាផលិតផលមួយដែលអាចបំលែងខ្លួនពីស្មាតហ្វូនទៅជា ថេប្ល៊ែតមួយបាន។

យោងតាមប្រភពព័ត៌មានពីអ្នកវិភាគមកពី HSBC បានឲ្យដឹងថា Samsung អាចនឹងបញ្ចេញឧបករណ៍ អេក្រង់ អាចបត់បានដំបូងគេនៅលើពិភពលោក នៅចុងឆ្នាំនេះ។ ស្មាតហ្វូននេះ នៅពេលបើកវាចេញ វានឹងបំលែងខ្លួន ទៅជាថេប្ល៊ែតមួយគ្រឿង។ តាមរយះបណ្តារូបភាពដែលថតចេញពីវីដេអូរបស់ Samsung បានបញ្ជាក់បន្ថែម ពីព័ត៌មាននេះ។

 

គម្រោងផែនការផលិតស្មាតហ្វូនអេក្រង់អាចបត់បាន បានចចាមអារ៉ាមតាំងពីពីរបីឆ្នាំមុនមកម្ល៉េះ នៅ ក្នុងវីដេអូស្លាយនៃបទបង្ហាញ ស្តីពីការដាក់ចេញ នូវប្រភេទស្មាតហ្វូនដែលអាចប្រែក្លាយទៅជា ថេប្ល៊ែត។ នេះគឺជាផែនការ ជាក់លាក់មួយពី Samsung និងមានការរំពឹងទុកថា នឹងបង្ហាញណែនាំ ស្មាតហ្វូននេះ នៅក្នុងឆ្នាំ២០១៨។ ជាក់ស្តែង តាមព័ត៌មានថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េមួយនេះ នឹងជុំរុញល្បឿននៃការអភិវឌ្ឍន៍ ដើម្បីឲ្យ ទាន់ធ្វើការបង្ហាញណែនាំនៅចុងឆ្នាំនេះ។

ស្មាតហ្វូនអេក្រង់បត់បើកបាន ដែលមានបំពាក់អេក្រង់ OLED នេះ នឹងជួយឲ្យ Samsung ដណ្តើម បានចំណែក ទីផ្សារដែលបានបាត់បង់មកវិញ កាលពីពេលកន្លងទៅនេះ។ ពួកគេនឹងអាចធ្វើការ ប្រកួតប្រជែង ទាំងក្នុងវិស័យស្មាតហ្វូន និងវិស័យថេប្ល៊ែត។ ជាមួយនឹងឧត្តមភាពរបស់ខ្លួន ស្មាតហ្វូន អេក្រង់បត់បែនបាន នឹងបង្កើតបាននូវ Feature ថ្មីៗច្រើនជាងមុន។ ទន្ទឹមនឹងនោះ ឧបករណ៍នឹងមាន ទំហំតូច ប៉ុន្តែមានអេក្រង់ធំជាងមុន។

គួរបញ្ជាក់ផងដែរថា បើតាមផែនការរបស់ Samsung ស្មាតហ្វូន Galaxy S7 នឹងធ្វើការបង្ហាញណែនាំ ខ្លួននៅក្នុងខែកុម្ភះ ឆ្នាំនេះ ហើយនៅចុងឆ្នាំ ស្មាតហ្វូនអេក្រង់បត់បែនបាន នឹងបង្ហាញខ្លួន នៅលើ ទីផ្សារ។ នេះអាចជា ផលិតផលដ៏អស្ចារ្យមួយដែល Samsung ធ្លាប់ធ្វើការបង្ហាញណែនាំពីមុនមក៕

 


 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Zing


Tags: Samsung Flexible phone Smartphone Hightech