CamNews

ទូរស័ព្ទ 

1.000 iPhone តំលៃថោក ត្រូវបានផលិត ដើម្បីពិសោធ សាកល្បង

បើតាមគេហទំព័រ Macotakara របស់ជប៉ុន ផលិតផលស្មាតហ្វូន "តំលៃថោក" របស់ Apple មាន
ពណ៌ស្រស់ស្អាតជាច្រើនផ្សេងគ្នា ដែលជាក់ស្តែងរួមមាន ពណ៌ខៀវ ស ប្រផេះ ផ្កាឈូក បៃតង
លឿង និងពណ៌ទឹកក្រូច។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺពណ៌ខ្មៅ មិនត្រូវបានឃើញនិយាយក្នុង
នេះឡើយ (អាចមិនផលិត)។

បច្ចុប្បន្ន Apple ទើបតែចេញផែនការដំឡើង 1.000 គ្រឿងស្មាតហ្វូននេះ នៅខែក្រោយ ក្នុងគោល
បំណងសំរាប់យកពិសោធសាកល្បង។ ជាក់ស្តែង រយះពេលចែកចាយ នៅលើទីផ្សារ នៅមិនទាន់
កំនត់ឡើយអាចនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

ប្រភពព័ត៌មានមួយចំនួនកាលពីពេលមុនៗ បានឲ្យដឹងថា ស្មាតហ្វូននេះនឹងប្រើប្រាស់សំបកជ័រ
Polycarbonate ហើយស្មាតហ្វូន "តំលៃថោក" របស់ Apple ក៏មិនលក់ថោកប៉ុន្មានឡើយ។ គំរូ
iPhone ថ្មីនេះ ត្រូវបានប៉ាន់ស្មានថា លក់ក្នុងចន្លោះពី 350 USD ដល់ 400 USD (តំលៃមិនមាន
កិច្ចសន្យា)។

ទន្ទឹមនឹងនោះ Macotakara ក៏បានបញ្ជាក់ថា iPhone 5S ស៊េរីបន្ទាប់របស់ iPhone 5 នឹង Support
អំពូល LED Flash ពីរ និងមាន Microphone រាងមូល ស្ថិតនៅចន្លោះ Camera និង Flash ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: 1000 Cheap iPhone smartphone apple hightech