កាលពីពេលថ្មីៗនេះ Timesnews.co.uk ទើបតែបានធ្វើការចុះផ្សាយនូវតារាងម៉ូដែល និងកាលវិភាគ នៃស្មាតហ្វូន Android របស់ Samsung មួយចំនួន ដែលអាចធ្វើការដំឡើងអាប់ឌេត (Update) ទៅកាន់ Android 6.0 ដែលពួកគេ ជឿជាក់ថាជាព័ត៌មានពិត។ នៅក្នុងតារាងនេះ Galaxy Note 5 និង Galaxy S6 Edge+ នឹងអាចធ្វើការអាប់ឌេតមុនគេ ពោលគឺនៅក្នុងខែធ្នូខាងមុខនេះ ក្នុងពេលដែរ Galaxy S6 និង S6 Edge ត្រូវរង់ចាំទៅដល់ខែមករា ឆ្នាំ២០១៦។ ចំណែក Samsung Galaxy Note 4 និង Note 4 Edge នៅក្នុងខែ កុម្ភះ ឆ្នាំ២០១៦ ទើបអាចធ្វើការអាប់ឌេតបាន។
អានអត្ថបទ៖ លេចចេញស្មាតហ្វូន BlackBerry ប្រើ Android ទី២ បន្ទាប់ពី Priv
បើតាមការរំពឹងទុក Samsung នឹងចែកការអាប់ឌេតនេះ ជាបីដំណាក់កាលផ្សេងគ្នា។ ដំណាក់កាល ទី១ គឺសម្រាប់បណ្តាស្មាតហ្វូនដែលបានរៀបរាប់ខាងលើ ក្នុងនោះ Samsung ក៏កំពុងតែគិតដល់
ស្មាតហ្វូនពីរម៉ូដែលទៀតផងដែរគឺ Galaxy S5 និង Galaxy Alpha។ ដំណាក់កាលទី២ គឺសម្រាប់ បណ្តាស្មាតហ្វូនស៊េរីមធ្យមដែលមានដូចជា Galaxy A3-A5-A7-A8 និង Galaxy E5-E7។ ជាចុង
ក្រោយ គឺបណ្តាម៉ូដែលមួយចំនួនផ្សេងទៀត ដែលស្ថិតនៅក្នុងដំណាក់ទី៣៕
អានអត្ថបទ៖ Galaxy A9 នឹងជាស្មាតហ្វូន មានអេក្រង់ធំជាងគេបំផុតរបស់ Samsung
អានអត្ថបទ៖ iPhone នឹងមិនទាន់ប្រើប្រាស់អេក្រង់ AMOLED នោះទេ យ៉ាងហោចក៏ចាំ បីឆ្នាំទៀតដែរ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Timenews, Tinhte