CamNews

ថេបប្ល៊ែត 

វីដេអូតេស្តសាកល្បង៖ Nexus 7 ថ្មី ធន់មាំជាង iPad Mini

រឿងនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុង ការធ្វើពិសោធន៍ កំរិតរឹងមាំរវាងបណ្តា Tablet រួមមាន
Nexus 7 version 2013, Nexus 7 ជំនាន់ដំបូង និង iPad Mini តាមរយះ Square Trade ។

ពេលដាក់គំរូ Tablet ទាំងបី ទម្លាក់ពីកំពស់ប្រហែល 1,5 m, Nexus 7 ជំនាន់ទីពីរ កំប៉ិតនៅផ្នែក
ជ្រុងៗ និងមានស្នាមឆ្កូតខ្លះនៅលើអេក្រង់ ក្នុងពេលដែល iPad Mini និង Nexus 7 ជំនាន់ទីមួយ
សុទ្ធតែបានបែកអេក្រង់។

នៅក្នុងការសាកល្បងបន្ទាប់ ដោយសារតែបំពាក់ផ្នែកខាងក្រោយរលោង ទើប iPad Mini រអិលបាន
ឆ្ងាយជាងគេ។ កត្តានេះបានធ្វើឲ្យ Tablet ងាយនឹងធ្លាក់ជ្រុះទៅដី ពេលដែលអ្នកប្រើប្រាស់ ប្រហែស
ដៃរុញវា នៅលើផ្ទៃតុ។ ក្នុងនោះ ផ្ទៃខាងក្រោយមិនរលោង បានជួយឲ្យ Nexus 7 ទាំងពីរ Version
អាចកាត់បន្ថយបានច្រើន នូវរឿងនេះ។

ដល់ពេលដាក់ត្រាំក្នុងទឹក ក្នុងរយះពេលខ្លី, iPad Mini ត្រូវបានទឹកចូល លែងឮសម្លេង សូម្បីតែបិទ
បើក Tablet វិញក៏នៅតែមិនឮសម្លេងវិញដែរ។ Nexus 7 ជំនាន់ទីមួយ ក៏ដូចនឹង iPad Mini ដែរ មាន
តែ Nexus 7 ថ្មីប៉ុណ្ណោះ ដែលនៅតែអាចដំណើរការបានធម្មតាទាំងអស់៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Nexus 7 new durable iPad Mini tablet apple google hightech