CamNews

ទូរស័ព្ទ 

iPhone 5se មានរូបរាងដូច្នេះ ដោយប៊ូតុង Power ប្តូរទៅដាក់នៅ ចំហៀងវិញ ដូចនឹង iPhone 6 (s)?

ក្រុមហ៊ុនផលិតសំបកការពារ iPhone លាក់ឈ្មោះមួយ បានផ្ញើរូបភាព Render របស់ iPhone 5se អេក្រង់ទំហំ ៤អ៊ីន ទៅឲ្យ 9to5Mac ដែល Apple បានឲ្យដឹងថា នឹងបង្ហាញណែនាំខ្លួន នៅថ្ងៃទី ១៥ ខែមីនា ខាងមុខនេះ។ រូបរាងរបស់វា គឺដូចទៅនឹង iPhone 5s កាលពីមុន ជាមួយនឹងការរចនាម៉ូត គែមរាងជ្រុងៗ ប៊ូតុងដំឡើងបន្ថយសម្លេងរាងមូលៗ រីឯផ្ទៃខាងក្រោយ ធ្វើពីបន្ទះអាលុយមីញ៉ូម។

ចំនុចខុសប្លែកងាយស្រួលមើលឃើញជាងគេនោះគឺ ប៊ូតុង Power គឺមិនត្រូវបានគឺគេបំពាក់នៅផ្នែក ខាងលើទៀតទេ ពោលវាត្រូវបានគេប្តូរមកដាក់នៅផ្នែកចំហៀង ដូចទៅនឹង iPhone 6(s)។ ក្រៅពី នេះ ប្រភពក៏បានឲ្យដឹងបន្ថែមថា ផ្ទៃកញ្ចក់អេក្រង់ដែលបំពាក់នៅជាប់នឹងស៊ុមព័ទ្ធតួស្មាតហ្វូន នឹងធ្វើ រាងកោងបន្តិច ដើម្បីងាយស្រួលចុចបញ្ជា ប៉ុន្តែវាមិនកោងដូចនឹង iPhone 6(s) នោះទេ។

តាមព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗ iPhone 5se នឹងប្រើប្រាស់ឈីប Apple A9 ពោលគឺដូច ទៅនឹង​ iPhone 6s

- អានអត្ថបទ៖ Xiaomi បង្អួតសមត្ថភាពទប់រំញ័រ ដ៏អស្ចារ្យរបស់ Mi 5 ដែល iPhone 6S, 6S Plus ក៏ចាញ់ដែរ
- អានអត្ថបទ៖ Mi 4S ក៏ត្រូវបាន Xiaomi ណែនាំជាផ្លូវការ រួមជាមួយនឹង Xiaomi Mi 5, លក្ខណៈ សម្បត្តិល្អគួរសម

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5Mac, Tinhte


Tags: iPhone 5se chip Apple A9 Smartphone Apple Hightech