គេហទំព័រមួយរបស់បារាំង ទើបតែបានអាប់ឡូដលើអ៊ីនធឺណេតនូវរូបភាពមួយចំនួន
ស្តីពីថេបប្ល៊ែត iPad mini របស់ Apple ដែលបានបង្ហាញឲ្យឃើញនូវអេក្រង់មានទំហំ
ប្រហែល 7,85 inch។
ក៏ដូចជា iPhone 5, រូបភាពរចនាម៉ូដរបស់ iPad mini ត្រូវបានលេចឭពីព័ត៌មានចចាមអារាមជា
ច្រើនកាលពីពេលថ្មីៗនេះដែលវានឹងមានទំហំ 7,85 inch, មានរន្ធ Connecting ប្រភេទតូចតាម
រយះឧបករណ៍មួយចំនួនដែលលេចចេញទាំងនោះ។ បើទោះជាដូច្នេះ គំរូរចនាម៉ូដពិតប្រាកដ
របស់ iPad mini នេះនៅមិនទាន់ត្រូវបាន Apple បញ្ជាក់នៅឡើយទេ។
ផលិតផលដែលគេនិយាយថាជា iPad mini
ក្នុងពេលដែល iPhone 5 នឹងត្រូវបាន Apple ធ្វើការបង្ហាញណែនាំនៅថ្ងៃទី12/9 ឯ San Francisco
សហរដ្ឋអាមេរិច (ត្រូវយប់រំលងអាធ្រាត្រ ថ្ងៃទី13/9 នៅកម្ពុជា), ពេលវេលាបង្ហាញ iPad mini នៅ
មិនទាន់បានកំនត់នៅឡើយ។ តាមប្រភពព័ត៌មានពី Bloomberg បានឲ្យដឹងថា ថេបប្ល៊ែត iPad mini
របស់ Apple នឹងដាក់បង្ហាញខ្លួននៅក្នុង ខែតុលាខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ zing