CamNews

ផលិតផលថ្មី 

Samsung ចេញស៊េរី La Fleur ដើម្បីផ្គាប់ចិត្តមិត្តនារីៗ

ផលិតផលទំនើបៗ ប្រកបដោយគុណភាពខ្ពស់ របស់Samsung ចំនួនបួនស៊េរី ដែលទទួលបាន
ទទួលការគាំទ្រ  ពីសំណាក់មិត្តយុវវ័យ នាពេលកន្លងទៅនេះ បានអភិវឌ្ឍខ្លួនចេញ ស៊េរី La Fleur
មួយប្រភេទទៀត ដែលផ្ដោតសំខាន់ និងសម្រិតសម្រាំង យ៉ាងពិសេសសម្រាប់ មិត្តនារីៗ។

Tablet និងទូរស័ព្ទទាំងបួន ម៉ូដែលរចនាថ្មី ជាពិសេសអម ដោយសំបកទូរស័ព្ទ រចនារូបផ្កា ពណ៌
កាន់តែ ទាក់ទាញ Interface  កាន់តែស័ក្ដិសម ស្ថិតក្នុងដៃមិត្តយុវតី ក្នុងសម័យបច្ចេកវិទ្យា កាន់តែ
ទំនើបទាំងនោះរួមមាន៖ Galaxy Tab 2 7.0អ៊ីញ, Galaxy S III mini, Galaxy Y និងប្រភេទទូរស័ព្ទ
បត់ម៉ាក C3520។ ក្រៅពីនេះ យុវនារីទាំងអស់អាចទាញយក កម្មវិធីជាច្រើនពីGoogle Play ជាពិ
សេស  គឺកម្មវិធីសម្រាប់តាមដានសុខភាព របស់អ្នកផ្ទាល់ដូចជា កម្ពស់ ទម្ងន់ របបអាហារ និងបរិ
មាណកាឡូរីជាដើម។

ទាក់ទិននឹង ការបន្ថែមជម្រើស ឲ្យកាន់តែសម្បូរ បែបពីលើផលិតផល ដែលទទួលបាន ការគាំទ្រ
ច្រើនស្រាប់លើទីផ្សារនេះដែរ លោក វ៉ាត ឡាំផេង នាយកគ្រប់គ្រងផ្នែកទូរស័ព្ទ និងព័ត៌មានវិទ្យា នៃ
សាខាថៃSamsung អេឡិចត្រូនិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការដាក់បន្ថែមជម្រើស កាន់
តែពិសេសកាន់តែច្រើន គុណភាព នៅល្អដូចដើម នៃផលិតផល La Fleur ចំនួន ៤ស៊េរីនេះ គឺធ្វើ
ទៅតាម ការទទូចចង់បានពីសំណាក់យុវនារីកម្ពុជា ទាន់សម័យ នាពេលកន្លងទៅ។

ថ្នាក់ដឹកនាំរូបនេះ ក៏បានថ្លែងបន្តថា “ការរចនាកាន់តែល្អ ទាំងសំបក ពណ៌ និងមុខងារមួយចំនួន
ទៀត គឺសំដៅទៅរកភាពស៊ីចង្វាក់ បង្កើនភាពទាក់ទាញ ពីលើបច្ចេកវិទ្យាទំនើបអស្ចារ្យ ដែលមាន
ស្រាប់”។

ម្យ៉ាងវិញទៀត សព្វថ្ងៃលោកសង្កេតឃើញថា មិត្តយុវវ័យកម្ពុជាភាគច្រើន ក្រៅពីព្យាយាមអភិវឌ្ឍ
ខ្លួនដើរឲ្យទាន់ឧស្សាហកម្ម បច្ចេកវិទ្យា ពួកគេបានបន្ថែមការតុបតែង លើឧបករណ៍ទំនើបៗ មិនថា
ទូរស័ព្ទ Tablet ម៉ាស៊ីនកុំព្យូទ័រ ឬផលិតផលអេឡិចត្រូនិក មួយចំនួនទៀត។ ឈរលើមូលហេតុកាត់
បន្ថយការចំណាយពេលវេលា និងប្រាក់កាសលើAccessory យុវវ័យកម្ពុជា បូករួមទាំង គំនិតច្នៃប្រ
ឌិត ឈានឡើងរបស់ Samsung ក្រុមហ៊ុនក៏សម្រេចចិត្ត បន្ថែមការរចនាសម្រាប់មិត្តនារីៗលើផលិត
ផលផ្ទាល់តែម្ដង។

Samsung La Fleur Collection ទាំងបួនជម្រើសមាន Galaxy Tab 2 7.0អ៊ីញ, Smartphone ពីរម៉ូដែល
មានGalaxy SIII mini និងGalaxy Y បូករួមទាំងទូរស័ព្ទស៊េរីបត់ម៉ាក C3520 មានលក់លើទីផ្សារកម្ពុជា
ហើយ មិត្តយុវវ័យទាំងអស់ ជាពិសេសមិត្តនារីៗ អាចរកជាវបាន នៅគ្រប់សាខា ហាងទំនើបស៊ាំស៊ុង
និងតាមបណ្តា ហាងចែកចាយដទៃផ្សេងទៀត អមដោយការធានា រយៈពេលពេញ ១ឆ្នាំ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: samsung la fleur hightech