CamNews

ទូរស័ព្ទ 

Concept iPhone 6 ថ្មីស្អាតប្លែកភ្នែក ស្អាតជាង Concept ណាៗទាំងអស់ រចនាម៉ូតស្ទីល តំណក់ទឹក

កាលពីពេលមុននេះប៉ុន្មានសប្តាហ៍ សារព័ត៌មាន Wall Street Journal បានកំណត់បញ្ជាក់ថា Apple នឹងធ្វើការបង្ហាញណែនាំនូវគំរូ iPhone អេក្រង់ធំពីរម៉ូដែលផ្សេងគ្នា នៅក្នុងឆ្នាំនេះ។

ស្មាតហ្វូនមួយនឹងមានអេក្រង់ទំហំតូចជាង ៥អ៊ីន លទ្ធភាពច្រើនគឺទំហំ ៤,៧អ៊ីន ដើម្បីឲ្យវាមាន ទំហំ សមរម្យជាមួយនឹង ខ្នាតទំហំរបស់ iPhone 5S បច្ចុប្បន្ននេះ។ ក្នុងនោះ គំរូ iPhone មួយទៀត នឹងមានអេក្រង់ធំ ដែលអាចមានទំហំ ៥,៥អ៊ីន ដើម្បីប្រកួតប្រជែងជាមួយស៊េរីត្រកូល Galaxy Note របស់ Samsung និង phablet ប្រើ Android មួយចំនួនទៀត មកពីក្រុមហ៊ុនផ្សេងៗ សព្វថ្ងៃនេះផង ដែរ។

បើសិនជាការរបាយការណ៍ខាងលើ វាជាការពិតនោះ នេះគឺជាការផ្លាស់ប្តូរមួយដែលមនុស្សជា ច្រើន បានទន្ទឹងរង់ចាំជាយូរមកហើយពី Apple ។ បណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗ ស្ទើរតែទាំងអស់ ក្នុងពេលបច្ចុប្បន្ននេះ សុទ្ធតែមានអេក្រង់ទំហំធំជាង ៤អ៊ីន។ អេក្រង់ធំ ក៏ជា Feature មួយ ដែល ត្រូវបានស្នើសុំយ៉ាងច្រើន ពីអ្នកប្រើប្រាស់ iPhone។

ដោយផ្អែកតាមព័ត៌មានចចាមអារាមខាងលើ ស្ទីពីគំរូ iPhone ថ្មីទាំងនេះ អ្នករចនាម៉ូត Federico Ciccarese បានគូសចេញជាគំនូរព្រាង នៃផលិតផលនេះឡើង ជាមួយនឹងការរចនាម៉ូត ដ៏ស្តើង សំបកក្រោយកោង អេក្រង់មិនមាន Frame ដ៏ស្អាតប្លែកភ្នែក ស្អាតជាងបណ្តា Concept ណាៗ ទាំងអស់ ពីមុនមក។

សូមទស្សនាដូចខាងក្រោម៖

យ៉ាងណាដែរ ស្អាតទេប្រិយមិត្តទាំងអស់គ្នា? ប្រាថ្នាចង់បាន iPhone មួយមានការរចនាម៉ូត ដូចរូប ខាងលើទាំងអស់នេះទេ?

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 6 waterdrop design Smartphone Apple Hightech