តាមប្រភពព័ត៌មានពីគេហទំព័រ PhoneArena បានឲ្យដឹងថា ប៉ាតង់របស់ Samsung ដែលបានដាក់ស្នើ ទៅ USPTO បាននិយាយដល់គំរូស្មាតហ្វូនមួយមានអេក្រង់ពីរ ហើយមានសមត្ថភាពបត់ឬបើកដូចជា ថែប្ល៊ែត និងអាចមូលរមូលដូចជាក្រដាសមួយសន្លឹកដូច្នេះដែរ។
ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូង ដែលត្រូវបានគេដឹងថា កំពុងតែធ្វើការអភិវឌ្ឍន៍នូវគំរូទូរស័ព្ទបត់ Project Valley ជាមួយនឹងឈ្មោះកូដ SM-G929F។ កាលពីពេលមុន ឈ្មោះកូដរបស់ Galaxy S6 edge+ ដែលមានអេក្រង់កោងនៅគែមទាំងសងខាងនោះគឺ SM-G928F។
អានអត្ថបទ៖ ស្មាតហ្វូនប្រើ Windows 10 Mobile មួយ របស់ជប៉ុន អាចផ្លាស់ប្តូរផ្ទៃខាងក្រោយ បានដល់ ៦៤ ស្ទីល
បើតាមការរំពឹងទុក ម៉ូដែលពាណិជ្ជកម្មរបស់ Project Valley នឹងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េខាង ត្បូង ប្រទេសនៅអឺរ៉ុប និងអឺរ៉ុបខាងត្បូង។ លក្ខណៈសម្បត្តិរបស់គំរូស្មាតហ្វូន នៅមិនទាន់បានបង្ហើបឲ្យ ដឹងនោះឡើយ។ ជាក់ស្តែងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺអេក្រង់នៅលើគំនូសព្រាងរបស់ Project Valley លេចចេញនូវ icon iPod ដែលជាឧបករណ៍ចាក់តន្រ្តីរបស់ Apple។
ឈ្មោះហៅរបស់ប៉ាតង់នេះគឺ Foldable Device and Method Of Controlling The Same ដែលត្រូវបាន Samsung ដាក់ស្នើទៅ USPTO កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។ តាមអ្វីដែលប៉ាតង់បង្ហាញឲ្យដឹង នោះគឺ ឧបករណ៍ថ្មីនេះ នឹងមានលក្ខណៈពីរសណ្ឋាន។ ទីមួយ គឺអាចមូលអេក្រង់ដូចជាបំពង់ និងទីពីរ គឺអាចទាញពន្លារឲ្យប្រែក្លាយជាអេក្រង់ដ៏ធំមួយ ដើម្បីប្រើប្រាស់។ អេក្រង់រមូល អនុញ្ញាតឲ្យអ្នកប្រើប្រាស់ មានភាពងាយស្រួលជាងមុន ក្នុងការទុកដាក់ និងបំលាស់ទីវា។
អានអត្ថបទ៖ មិនធម្មតា! Tablet ដូច iPad Mini តម្លៃជាង 150USD មានពិន្ទុ Antutu ប្រហាក់ប្រហែល Note 5
ប័ណ្ណប៉ាតង់របស់ Samsung ថែមទាំងអាចធ្វើការបត់ស្មាតហ្វូនតាមទម្រង់ដូចជាសៀវភៅមួយក្បាលផង ដែរ។ កត្តានេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបង្រួមទំហំឧបករណ៍ ហើយនៅតែអាចប្រើប្រាស់បាននូវ ទំហំអេក្រង់ធំគួរសមដដែល៕
អានអត្ថបទ៖ LG នឹងធ្វើជាដៃគូសហការ ផលិតអេក្រង់ OLED ផ្គត់ផ្គង់ដល់ Apple
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview