គំរូ Version Concept iPhone 6 ថ្មីនេះ មានការរចនាម៉ូត ដ៏សែនស្តើង ហើយមានសមត្ថភាព
អាចការពារបានការជ្រាបចូលនៃទឹក និងការហុយចូលនៃធូលី ដូចទៅនឹង គំរូស្មាតហ្វូនរបស់
Sony ដែរគឺ Xperia Z។
ការដែលសន្និសិទ WWDC នឹងប្រារព្ធឡើង នៅសល់រយះពេលមិនដល់ មួយខែទៀតផងនោះ
បានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួន បានបង្ហោះនូវគំរូ Concept ស្តីពីប្រព័ន្ធប្រតិបត្តិការ iOS 7
ជាហូរហែរ ក្នុងរយះពេលកន្លងទៅថ្មីៗនេះ។ ប៉ុន្តែ សំរាប់ Version Concept របស់ iPhone ជំនាន់
ក្រោយ មិនឃើញមានបង្ហោះឡើយ។
ថ្មីៗនេះ អ្នករចនាម៉ូតពីររូបគឺ Uygar Kaya និង Ran Avni បានបង្ហោះ នូវវីដេអូខ្លីមួយ ដែលរៀប
រាប់បង្ហាញពីស្មាតហ្វូន iPhone 6 ជាមួយការរចនាម៉ូត ដ៏ស្តើង មានសមត្ថភាពការពារជម្រាបទឹក
និងហុយចូលនៃធូលី បច្ចេកវិទ្យាសាកថ្មអត់ខ្សែ និងបំពាក់នូវអំពូល Alert ទម្រង់ជា LED។ នេះគឺ
ជាគំរូ Version Concept ស្អាតបំផុត និងមានគំនិតរចនាម៉ូត ច្នៃប្រឌិតបំផុត ស្តីពីស្មាតហ្វូន iPhone
ថ្មីរបស់ Apple ។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា
ប្រភព៖ zng