ក្រុមហ៊ុនទូរស័ព្ទរបស់ជប៉ុន ត្រូវបានលឺចចាមអារាមថា កំពុងតែធ្វើពិសោធស្មាតហ្វូនថតរូប ដែល
មាន Megapixel ទំហំធំមួយ ស្ថិតនៅក្នុងស៊េរីទូរស័ព្ទ Cyber-Shot ថ្មីដែលមានឈ្មោះកូដ Honami។
មិនមានរូបភាព ក៏ដូចជាព័ត៌មានលំអិត បញ្ជាក់ពីខាង Sony ប៉ុន្តែនៅលើ Forum មួយចំនួន និងគេហ-
ទំព័របច្ចេកវិទ្យាអន្តរជាតិ កំពុងតែ "Hot" និយាយពីស្មាតហ្វូនដែលមានឈ្មោះ Honami របស់ Sony។
តាមប្រភពមួយចំនួនពី Forum Esato, Honami នឹងជាស្មាតហ្វូន Android Cyber-shot មួយ (Brand
Name ម៉ាស៊ីនថតរូបល្បីឈ្មោះរបស់ Sony និងធ្លាប់បំពាក់ក្នុងទូរស័ព្ទ Sony-Ericsson កាលពីប៉ុន្មាន
ឆ្នាំមុន។ ព័ត៌មាននេះ ក៏ពាក់ព័ន្ធទៅដល់ព័ត៌មានចចាមអារាមថ្មីៗនេះ ដែលបានឲ្យដឹងថា Sony កំពុង
តែនាំយកមកវិញនូវបច្ចេកវិទ្យា Cyber-Shot រឺ Walkman បំពាក់នៅលើស៊េរីទូរស័ព្ទ Xperia បច្ចុប្បន្ន
នេះ។
ប្រភពមួយចំនួនផ្សេងទៀតបានឲ្យដឹងថា Sony Honami នឹងប្រើ chip quad core Snapdragon 800
ស៊េរីខ្ពស់ជាមួយល្បឿនឡើងដល់ 2,3 GHz របស់ Qualcomm, RAM 2 GB និងថ្មពី 2.700 mAh ដល់
3.000 mAh។ ប៉ុន្តែចំនុចគួរឲ្យចាប់អារម្មណ៍បំផុតនោះ ស្មាតហ្វូន Cyber-shot នេះនឹងប្រើប្រាស់កាមេ
រ៉ាឡើងដល់ 20 megapixel ជាមួយអំពូល Flash Xenon៕
ដោយ៖ សិលា
ប្រភព៖ VE