ព័ត៌មានគួរឲ្យជឿជាក់មួយរបស់គេហទំព័រ GSMArena ទើបបង្ហាញឲ្យដឹងថា Samsung
កំពុងមានគំរោងបញ្ចេញលក់នៅលើទីផ្សារនូវគំរូម៉ាស៊ីនថតរូប ដែលប្រើប្រាស់ប្រព័ន្ធប្រ-
តិបត្តិការAndroid មានឈ្មោះថា Galaxy S Camera, ដូចទៅនឹង Nikon Coolpix S800c
ដែលទើបតែដាក់លក់នៅសប្តាហ៍មុននេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម៉ាស៊ីនថតនេះត្រូវបានបំពាក់នូវអេក្រង់ SuperAMOLED 4,8", ប្រើ
Android 4.0(ខ្ពស់ជាង Android 2.3 របស់Coolpix S800c), កាមេរ៉ា16MP, កាណុង zoom optical 10x។
វាមានរូបរាងដូចនឹងទូរស័ព្ទ Galaxy S III ដែលត្រូវបានភ្ជាប់ជាមួយគំរូម៉ាស៊ីនថត និងមិនមានប៊ូតុង
ចុចណាមួយនៅផ្ទៃខាងក្រោយឡើយ។ វាមានកំរាស់ក្រាស់ជាងពី1,5 ដល់ 2ដងបើប្រៀបធៀបជា
មួយនឹង Galaxy S III។ នៅលើម៉ាស៊ីនមានបំពាក់រួចជាស្រេចនូវអំពូល flash ហើយនៅជ្រុងខាងស្តាំ
បានរចនាម៉ូដរាងកោងដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការកាន់ថត។
រូបភាពសិប្បនិម្មិត
Galaxy S Camera មានពីរ Version ដែល Samsung នឹងដាក់លក់: Wi-Fi និង Wi-Fi + 3G។ ជាក់ស្តែង
អាចភ្ជាប់ 3G សំរាប់ប្រើក្នុងការលេងអ៊ីនធឺណេតប៉ុណ្ណោះ មិនអាចធ្វើការហៅទូរស័ព្ទបានឡើយ។
ប្រ-ហែល Samsung នឹងដាក់បង្ហាញ Galaxy S Camera ក្នុងការតាំងពិពណ៌ IFA 2012 ព្រោះក្រុម
ហ៊ុនតែងតែធ្វើការបង្ហាញផលិតផលថ្មី រឺគំនិតច្នៃប្រឌិតថ្មីរបស់ខ្លួននៅក្នុងពិធីនេះ៕
ដោយ៖ សិលា
ប្រភព៖ TTE