ដូចនឹងការសន្យា កាលពីឆ្នាំមុន Samsung បានបង្ហាញខ្លួន Galaxy Note II នៅក្នុងពិព័រណ៌
IFA 2012 ហើយឆ្នាំនេះ ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា ពួកគេនឹងធ្វើដូចគ្នានេះដែរ
ជាមួយ Note III។
មិនតែប៉ុណ្ណោះ ក្រៅពី Note III លទ្ធភាពច្រើនឧបករណ៍ដ៏ថ្មីស្រឡាងមួយ ក៏នឹងត្រូវបានបង្ហាញ
ខ្លួនផងដែរ។ បើទោះជាថ្មី ប៉ុន្តែមិនមានអ្វីចម្លែកទេ ដោយសារនោះគឺជា Samsung Smartwatch,
នាឡិកាឆ្លាតវៃ ដែលយើងទទួលបានព័ត៌មានចចាមអារាមជាច្រើន កាលពីពេលមុន។
ប្រភពព័ត៌មានពី AsiaEconomic បានឲ្យដឹងថា ពេលវេលាបង្ហាញខ្លួនជាក់លាក់គឺនៅថ្ងៃទី ០៤ ខែ
កញ្ញា ខាងមុខនេះ មុនការតាំងពិព័រណ៌ IFA 2013 ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Berlin ប្រទេស
អាឡឺម៉ង់។ ព័ត៌មានស្តីពីរូបសណ្ឋាន Hardware របស់ Note III នៅមិនទាន់ច្បាស់នៅឡើយទេ
ប៉ុន្តែព័ត៌មានចចាមអារាមពីមុនបានឲ្យដឹងថា ស្មាតហ្វូននឹងមានអេក្រង់ទំហំ 5,7" ជាមួយ RAM
3GB និង chip Exynos 5៕
ដោយ៖ សិលា
ប្រភព៖ TTE