CamNews

ព័ត៌មានបច្ចេកវិទ្យា 

យុទ្ធសាស្រ្តសាមញ្ញជួយឲ្យ Apple ទទួល និងទ្រទ្រង់បាននូវភាពជោគជ័យ

កាលពីសប្តាហ៍មុន អ្នកសារព័ត៌មាន Matt Weinberger បានមានឱកាសទៅធ្វើទស្សនកិច្ច នៅទីស្នាក់ការ កណ្តាលក្រុមហ៊ុន Apple នៅ Cupertino។ នៅក្នុងកិច្ចសន្ទនាគ្នា លោកបានធ្វើការសាកសួរអ្នកតំណាង នៅក្នុងក្រុមអភិវឌ្ឍន៍ iPad ស្តីពីបញ្ហាថាតើ Apple មានការព្រួយបារម្ភថាអតិថិជន នឹងប្តូរមកទិញ iPad Pro មកប្រើប្រាស់ ជំនួសឲ្យការទិញកុំព្យូទ័រ MacBook ថ្មីឬទេ? ដែលនេះក៏ជាបញ្ហាដែលអ្នកប្រើប្រាស់ ជាច្រើននាក់មានការងឿងឆ្ងល់ ពិសេសគឺបន្ទាប់ពីការថ្លែងការណ៍របស់ CEO Tim Cook ស្តីពីការដែល iPad Pro អាចជំនួស Laptop បានចំពោះអតិថិជនច្រើននាក់។  អ្នកតំណាងពីខាង Apple រូបនោះបាន ឆ្លើយតបមកវិញ តាមរយះការគូសដ្យាក្រាម មួយនៅលើអេក្រង់របស់ iPad Pro។

អានអត្ថបទ៖ HTC បន្តបង្ហាញណែនាំស្មាតហ្វូនថ្មីមួយទៀតគឺ One M9s នឹងមានតម្លៃធូរថ្លៃជាង One M9

 


និយាយមួយបែបផ្សេងទៀតគឺថា Apple គិតទៅលើផលិតផលរបស់ពួកគេ ដូចទៅនឹងដ្យាក្រាមខាងលើ នេះ។​ ចាប់ពីខាងឆ្វេងដៃទៅដល់ស្តាំដៃ ពោលចាប់ផ្តើមពីរូបភាពរង្វង់មូល ពួកគេមាន Apple Watch, iPhone, iPad (បូករួមនឹង iPad Pro), MacBook និងស៊េរីកុំព្យូទ័រលើតុ iMac។ ទោះស្ថិតក្នុងលក្ខខណ្ឌណា មួយក៏ដោយ ពួកគេចង់ឲ្យបណ្តាផលិតផលទាំងអស់របស់គេ ត្រូវតែល្អបំផុត។ Apple Watch ត្រូវតែជា Smartwatch ល្អបំផុត។ iPhone ត្រូវតែជាស្មាតហ្វូនល្អបំផុត។ iPad, MacBook, iMac ក៏ត្រូវតែជាបណ្តា ផលិតផលដែលល្អបំផុតដូចគ្នា នោះដែរ។

នៅពេលដែលពួកគេធ្វើបានដូច្នេះ រាល់ផលិតផលនីមួយៗនឹងជួយដល់ បណ្តាផលិតផលដទៃផ្សេងទៀត ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ផងដែរ។ ជាក់ស្តែងរូបរាង និងអត្ថិភាពនៃផលិតផលនីមួយៗ មានការខុសប្លែកផ្សេងគ្នាទាំងស្រុង មិនមានជាន់ដានគ្នានោះទេ។

អានអត្ថបទ៖ Samsung កំពុងសម្ងំ ផលិតទូរស័ព្ទបត់ថ្មី មានរចនាម៉ូតខាងក្រោយស្រដៀង Galaxy S6?

ក្រុមហ៊ុន Apple មិនមានការព្រួយបារម្ភ ស្តីពីការដែលមានផលិតផលណាមួយ ជះឥទ្ធិពលទៅដល់ផលិត ផលដទៃផ្សេងទៀតនោះទេ អ្នកតំណាងក្រុមហ៊ុនបានឲ្យដឹងបន្ថែម។ គោលដៅរបស់ក្រុមហ៊ុន គឺបង្កើត ចេញនូវបណ្តាផលិតផលដែលល្អបំផុត ដើម្បីឲ្យអ្នកប្រើប្រាស់ធ្វើការសម្រេចចិត្តដោយខ្លួនឯង ជ្រើសរើស បាននូវផលិតផលដែលសក្តិសមបំផុតទៅនឹងតម្រូវការក្នុងការប្រើប្រាស់ រស់នៅប្រចាំថ្ងៃរបស់ពួកគេ៕

អានអត្ថបទ៖ Tim Cook: គ្មានផលិតផលនៃការរួមបញ្ចូលគ្នារវាង Mac និង iPad ទេ, iPad Pro អាចជំនួស Laptop ប្រើ Windows

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Businessinsider, Zing


Tags: Strategies Apple Smartwatch Smartphone iPad Hightech