Sonny Dickson ដែលជាបុរសម្នាក់ ល្បីឈ្មោះ ដោយសារតែ ការបញ្ចេញនូវឧបករណ៍គ្រឿងផ្សំ នៃបណ្តាផលិតផលរបស់ Apple ទើបតែបង្ហោះចេញនូវរូបភាព ៤សន្លឹក នៃបន្ទះសំបកក្រោយ របស់ iPhone ជំនាន់បន្ទាប់។
នៅក្នុងរូបភាពទាំងនោះ យើងឃើញថា វាមានលក្ខណៈដូចខ្លាំងទៅនឹង បន្ទះសំបករបស់ iPod touch ជំនាន់ថ្មី ក៏ដូចជា iPad Air ជាងដូចទៅនឹង iPhone បច្ចុប្បន្ននេះ។ យើងធ្លាប់ដឹង ពីព័ត៌ មានចចាមអារាមមួយចំនួន ដែលបានឲ្យដឹងថា iPhone ជំនាន់បន្ទាប់ នឹងមានអេក្រង់ទំហំ 5,5" និង 4,7" ប៉ុន្តែបើសិនជា រូបភាពទាំងនេះ ជាការពិត នោះអេក្រង់ 4,7" នឹងជាទំហំ ដែលគួរឲ្យ ជឿទុកចិត្តជាង នេះបើសិនជាអ្នកក្រលេកមើលទៅលើទំហំ នៃប្រហោងកាមេរ៉ា អំពូល flash ប្រៀបជាមួយនឹងផ្នែកនៅសល់ទៀត របស់ឧបករណ៍នោះ។
iPhone ជំនាន់ថ្មីនេះ បើសិនជាវា ពិតជាបង្ហាញខ្លួន ជាមួយនឹងការរចនាម៉ូតដូច្នេះមែន នោះវា គ្រាន់ តែជាម៉ូដែលថ្មីមួយ ដែលបានមកការចំលងម៉ូដតាម iPad Air និង iPod Touch តែ ប៉ុណ្ណោះ។ សូមទស្សនាបណ្តារូបភាព ដែលទើបតែនឹងបែកធ្លាយ ដែលត្រូវបានគេចាត់ទុក ថាវាជាបន្ទះសំបកក្រោយរបស់ iPhone 6 ខាងក្រោមនេះ ទាំងអស់គ្នា៖
រូបភាពមួយចំនួនទៀត៖
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte