ក្រុមហ៊ុនSamsung ទើបតែបើកបង្ហាញនូវត្រកូលក្រោយរបស់ បងប្អូនត្រកូលS នោះគឺ Galaxy S8
និង Galaxy S8 Plus ក្នុងព្រឹត្តិការណ៍របស់ខ្លូន នៅទីក្រុងNew York កាលពីយប់មិញនេះ។
Samsung Galaxy S8 ត្រូវបានរចនាផ្នែកខាងមុខ បំពាក់ដោយអេក្រង់កោង 2K 5.8អ៊ីញ
Super AMOLED ស្រោបដោយ Corning Gorilla Glass 5 និងបច្ចេកវិទ្យា Edge to Edge ដែល
មើលទៅហាក់ដូចជាគ្មានគែមអញ្ចឹង ប៉ុន្តែពុំមាន Home ប៊ូតុន Back ប៊ូតុន និង Option ប៊ូតុននោះទេ។
ការរចនាផ្នែកខាងក្រោយ គឺស្រដៀងគ្នានិងម៉ូដែលមុនមុននោះដែរ ដោយស្រោបដោយកញ្ចក់
Corning Gorilla Glass តែដោយសារ Home ប៊ូតុន ត្រូវបានដកចេញពីផ្នែកខាងមុខនោះ
មុខងារស្កេនក្រយ៉ៅដៃត្រូវយកមកបំពាក់នៅផ្នែកខាងក្រោយជំនូសវិញ។
Galaxy S8 និង S8+ ដើរដោយប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0 ជាមួយនិង UI Touchwiz
ជំនាន់ថ្មី ដែលធ្វើឲ្យអ្នកទទួល បានបទពិសោធន៍ ប្រើប្រាស់ កាន់តែទំនើប និងងាយស្រួល ជាងមុន។
មានមុខងារពិសេសពិសេសជាច្រើនទៀតត្រូវបានបំពាក់លើ Samsung Galaxy S8 ដូចជា Iris Scanner ,
Bixby, Samsung Connect Home,...។
Samsung ត្រៀមចេញលក់ S8/S8 Plus ក្នុងទីផ្សារ អន្តរជាតិ នៅថ្ងៃទី 21 ខែមេសា ខាងមុខនេះ
តម្លែប្រហែល $700-$800 និងមាន5ពណ៌ សម្រាប់ជ្រើសរើស ដូចជា ខ្មៅ, ទឹកប្រាក់, ទឹកមាស,
ទឹកសមុទ្រ និងប្រផេះ ។
ចុចទីនេះដើម្បីឆែកមើលទំហំSpecsទាំងស្រុង របស់ Samsung Galaxy S8 | S8 Plus,
ប្រភព៖ Gsmarena, Androidauthority, Marques Brownlee