ប័ណ្ណប៉ាតង់ថ្មីមួយរបស់ Samsung បានបង្ហាញឲ្យយើងឃើញ ពីគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន Samsung ក្នុងការដែលនឹងពាំនាំនូវបច្ចេកវិទ្យាអេក្រង់ ដែលអាចធ្វើការបត់បាន មកបំពាក់នៅលើស្មាតហ្វូន។តាមបណ្តារូបភាពដែលបានមកពី ប័ណ្ណប៉ាតង់ បានឲ្យដឹងថា ស្មាតហ្វូនរបស់ Samsung អាចធ្វើការបត់ជាពីរ និងពន្លារមកត្រង់វិញបាន។
ដោយសារតែអេក្រង់អាចធ្វើការបត់បែនបាន ដូច្នេះហើយទើបវាអាចធ្វើការបត់ជាពីរដូចទៅនឹងរូប។ ប័ណ្ណប៉ាតង់ក៏បានបង្ហាញឲ្យដឹងទៅដល់ អេក្រង់ទីពីរ ដែលវាអាចជាអេក្រង់ នឹងត្រូវបានប្រើប្រាស់នៅពេលដែលស្មាតហ្វូន បានបត់បង្រួមជាពីរ។
មុនពេលដែលប័ណ្ណប៉ាតង់នេះបង្ហាញខ្លួន វាក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមដែលថា Samsung នឹងធ្វើការផលិតស្មាតហ្វូន និងថេប្ល៊ែតបំពាក់អេក្រង់ OLED អាចបត់បែនបាន។ នៅមិនទាន់ច្បាស់ថា គំនិតច្នៃប្រឌិតជាក់ស្តែងរបស់ Samsung នឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែបើតាមរូបភាពទាំងនេះ ការដែលបត់អេក្រង់ជាពីរដូច្នេះ វាគ្រាន់តែដើម្បីឲ្យស្មាតហ្វូនមានទំហំតូច ស្រួលទុកដាក់តែប៉ុណ្ណោះ៕
- Apple នឹងមានបន្ថែមពណ៌ សភ្លឺរលោង (Jet White) ដល់ iPhone 7 និង 7 Plus?
- Samsung បានទិញពាណិជ្ជកម្មនៅលើ សារព័ត៌មានធំៗបំផុត នៅអាមេរិច ដើម្បីធ្វើការសុំទោស ស្តីពី Galaxy Note 7
ប្រែសម្រួល៖ មង្គល
ប្រភព៖ Android Police, Tinhte