យោងតាមប្រភពព័ត៌មានពី Mydrivers បានឲ្យដឹងថា លទ្ធភាពច្រើនដែល Apple នឹងធ្វើការបង្ហាញ ណែនាំ iPhone 6C នៅក្នុងខែមេសា ឆ្នាំ២០១៦ ជំនួសឲ្យការបង្ហាញនៅក្នុងខែមីនា ដូចនឹងបណ្តា ព័ត៌មានចចាមអារាម កាលពីមុនៗ។ នាឡិកាឆ្លាតវៃ Apple Watch ជំនាន់ថ្មី ក៏នឹងមានវត្តមានរួមគ្នា ជាមួយនឹងស្មាតហ្វូននេះផងដែរ។ បើសិនជាព័ត៌មានខាងលើ ពិតជាត្រឹមត្រូវនោះ គំរូស្មាតហ្វូនទំហំ ៤អ៊ីនរបស់ក្រុមហ៊ុន Apple នឹងបង្ហាញខ្លួនក្រោយ Samsung Galaxy S7។
តាំងពីដើមរៀងមក Apple តែងតែធ្វើការផ្តោតអារម្មណ៍ទៅលើការបង្ហាញណែនាំផលិតផល កុំព្យូទ័រ លើតុ និងកុំព្យូទ័រយួរដៃ នៅក្នុងព្រឹត្តិការណ៍មួយ ដែលប្រារព្ធធ្វើឡើងនៅដើមខែមីនា។ នៅក្នុងខែកញ្ញា គឺជាពេលវេលាសម្រាប់ ការបង្ហាញស្មាតហ្វូន និងថែប្ល៊ែត។ ជាក់ស្តែង បណ្តាអ្នកជំនាញខាងវិភាគ បានធ្វើការបញ្ជាក់ដោយសង្កត់ធ្ងន់ថា លទ្ធភាពក្នុងការបង្ហាញណែនាំស្មាតហ្វូនម្តង បីម៉ូដែលរួមគ្នា (iPhone 7, iPhone 7 Plus និង iPhone 7C) គឺមានតិចណាស់។
តាមប្រភពព័ត៌មានកាលពីពេលមុនៗ បានឲ្យដឹងថា iPhone 6C នឹងមានការរចនាម៉ូតស្រដៀងទៅនឹង iPhone 5S ជាមួយនឹងសំបកធ្វើពីលោហធាតុ (មិនមែនជ័រដូចនឹង iPhone 5C នោះទេ) ហើយស្មាតហ្វូន នេះ មានច្រើនពណ៌ សម្រាប់ជ្រើសរើសផងដែរ។ ចំណែកផ្នែករឹងវាវឹង ក៏មានការអាប់ឌេតល្អជាងមុន ផងដែរ ដែលក្នុងនោះ Chip របស់ស្មាតហ្វូនអេក្រង់ ៤អ៊ីននេះ អាចនឹងជាប្រភេទ Chip A9 ដូចទៅនឹង Chip ដែលកំពុងបំពាក់នៅលើ iPhone 6S សព្វថ្ងៃនេះផងដែរ៕
- អានអត្ថបទ៖ លេចចេញបន្ថែម នូវរូបភាពស្អាតៗ និងវីដេអូស្តីពី HTC One X9 ដែលជាស្មាតហ្វូន ខ្លាំងជាង One A9
- អានអត្ថបទ៖ វីដែអូថ្មីបំផុតស្តីពី Galaxy S7: មានច្រើនពណ៌, អេក្រង់ស្គាល់កម្លាំងសង្កត់, កាមេរ៉ា ក្រោយ 20 MP
ប្រែសម្រួល៖ មង្គល
ប្រភព៖ Mydrivers, Zing