CamNews

ទូរស័ព្ទ 

តម្លៃឧបករណ៍គ្រឿងផ្សំរបស់ Pixel XL ខ្ទង់ ២៨៥,៧៥ ដុល្លារ ថ្លៃជាង iPhone 7, Galaxy S7 ទៀត

តាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន IHS បានឲ្យដឹងថា ថ្លៃចំណាយទៅលើឧករណ៍គ្រឿងផ្សំរបស់ ស្មាតហ្វូន Pixel XL គឺ ២៨៥,៧៥ដុល្លារ។ បើសិនជាគិតតែទៅលើថ្លៃចំណាយនេះ នោះ Google នឹង​ទទួលបានប្រាក់ចំណេញ ៦៣% ទៅលើតម្លៃដាក់លក់ស្មាតហ្វូននេះនៅលើទីផ្សារដែលមានតម្លៃ ៧៦៩ដុល្លារ។


នេះគ្រាន់តែជាកំរិតតម្លៃចំណាយ នៃការប៉ាន់ស្មានប៉ុណ្ណោះ ជាក់ស្តែងត្រូវបូកបន្ថែមថ្លៃចំណាយទៅ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ថ្លៃពាណិជ្ជកម្ម ប្រតិបត្តិការ គ្រប់គ្រង... បើគិតត្រួសៗទៅតាមផ្នែកៗ របស់វា គឺអេក្រង់ AMOLED 2k ដែល Google ទិញពី Samsung មានតម្លៃ ៥៨ដុល្លារ, Chip Snapdragon 821 តម្លៃ ៥០ដុល្លារ ផ្នែកកាមេរ៉ាសរុបប្រហែល ១៧,៥ដុល្លារ អង្គផ្ទុកទិន្នន័យ 32GB + RAM 4GB តម្លៃ ២៦,៥​ដុល្លារ។ បើប្រៀបជាមួយនឹងគូប្រកួតប្រជែង ថ្លៃចំណាយលើផ្នែករឹងរបស់ Pixel XL ខ្ពស់ជាង ឧទាហរណ៍​ជាក់ស្តែង iPhone 7 ចំណាយតែ ២២៤,៨ដុល្លារ Galaxy S7 តែ ២៥៥ ដុល្លារទេ។

ថ្លៃចំណាយលើគ្រឿងផ្សំមួយចំនួនទៀតរបស់ Pixel XL:

~ រលកទទួលសេវាអត់ខ្សែ ១៩,៥ដុល្លារ
~ Bluetooth + Wi-Fi ៥ដុល្លារ
~ បណ្តាផ្នែកមេកានិចដូចជា អង់តែង រន្ធតំណភ្ជាប់ Microphone Motherboard… ២៤ដុល្លារ
~​ សំបក និងឧបករណ៍មេកានិចផ្សេងទៀត ៣៥ដុល្លារ
~ Accessories និងប្រអប់ ១០ដុល្លារ

- បរិមាណលក់របស់ iPhone បន្តធ្លាក់ចុះ ៣ត្រីមាសជាប់គ្នា

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ IHS, Tinhte


Tags: Google Pixel Pixel XL Smartphone Hightech