CamNews

ទូរស័ព្ទ 

iPhone 7/7 Plus ត្រូវបានគេរាយការណ៍ថា មានលេចចេញនូវសម្លេងចម្លែក ពិសេសពេលដោនឡូត Application មានទំហំធំៗ

កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ iPhone 7/7 Plus បានរាយការណ៍ឲ្យដឹងថា ស្មាតហ្វូនរបស់ពួកគេ​បានលេចចេញឮនូវសម្លេងចម្លែក ពេលប្រើប្រាស់ ជាផពិសេសគឺពេលដោនឡូត Application មានទំហំ​ធំៗ។ សម្លេងឮនេះ ត្រូវបានគេរៀបរាប់ប្រាប់ថា វាឮដូចជាសម្លេងហួច ឬសម្លេងទឹកស្រក់ឆៗ​ចេញពី​ក្បាលរ៉ូប៊ីនេដូច្នេះដែរ។

 

យោងតាមគេហទំព័រ 9to5mac បានឲ្យដឹងថា បញ្ហានេះត្រូវបានរកឃើញដំបូងដោយលោក Stephen Hackett ជាអ្នកសារព័ត៌មានរបស់កាសែត 512 pixel។ ក្រោយមក Hackett ក៏បានថតសម្លេងរំខាន នោះនៅពេល iPhone 7 របស់គាត់ កំពុងដោនឡូត Application មានទំហំធំ ហើយបានបង្ហោះលើ អ៊ីនធឺណេត។ បន្ទាប់មក មានមនុស្សជាច្រើននាក់ផ្សេងទៀត ក៏បានបញ្ជាក់ឲ្យដឹងថា ពួកគេក៏បានឮ សម្លេងចម្លែកនេះ ចេញពី iPhone 7/7 Plus របស់ពួកគេ ដូចទៅនឹងសម្តីរអ៊ូរទាំរបស់លោក Hackett​ ដែរ។

បណ្តាអ្នកសារព័ត៌មានបច្ចេកវិទ្យា សុទ្ធតែកំណត់បញ្ជាក់ដូចគ្នាថា សម្លេងចម្លែកនោះ វាពាក់ព័ន្ធនឹង  chip A10 Fusion ដែលមាននៅលើ iPhone 7/7 Plus។ ហេតុផលព្រោះជាក់ស្តែង សម្លេងឮនេះ វាលេច​ចេញមកតែពេលស្មាតហ្វូនដំណើរការ Application ដែលមានទំហំធំ ហើយវាត្រូវបានឮច្បាស់បំផុត នៅត្រង់កន្លែងដែលមានផ្ទុក Chip។

អ្នកប្រើមួយចំនួន បានរៀបរាប់ប្រាប់ថា សម្លែងឮចេញមករបស់ iPhone 7/7 Plus គឺដូចទៅនឹងសម្លេង​កង្ហារនៅក្នុងកុំព្យូទ័រ ពេលម៉ាស៊ីនដំណើរការ។ ជាក់ស្តែង វាមិនមានកង្ហារណាមួយឡើយនៅក្នុងស្មាត ហ្វូនរបស់ Apple ហើយជាមួយនឹងស្មាតហ្វូនមួយ ការដែលលេចឮនូវសម្លេងចម្លែកដូច្នេះ វាមិនមែន​ជារឿងធម្មតានោះទេ។

AppleCare ធ្វើការឆ្លើយតប ទៅលើការងឿងឆ្ងល់ និងបានបញ្ជាក់ថា នោះអាចជាបញ្ហា ដែលមានតែ​នៅ​លើ ផលិតផលមួយចំនួន​ប៉ុណ្ណោះ។ Hackett បានធ្វើការទាក់ទងជាមួយនឹងផ្នែកគាំទ្ររបស់ Apple និងបានផ្តល់យោបល់ដល់ Apple Store រាយការណ៍ពីបញ្ហា ដើម្បីស្វែករកដំណោះស្រាយ ដោយ​ផ្លាស់ប្តូរ iPhone 7 ថ្មីមួយគ្រឿងផ្សេងទៀត ដល់រូបលោក (បើទោះបីជា iPhone 7 បច្ចុប្បន្នកំពុងតែ ជិតដាច់ស្តុក)៕

- យក iPhone 7/7 Plus​ ត្រាំក្នុងទឹកសមុទ្រ ទឹកក្រូចមានហ្គាស និងទឹកកាហ្វេក្តៅៗ តើវាមានគុណភាព​យ៉ាងម៉េចដែរ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview


Tags: iPhone 7 iPhone 7 Plus Smartphone Apple Hightech