សហគ្រាសផលិតអេក្រង់ JDI (Japan Display Inc) របស់ Sony, Hitachi និង Toshiba ធ្លាប់ទទួលបាន ប្រាក់សុទ្ធ ចំនួន ១,៧ ពាន់លានដុល្លារសហរដ្ឋអាមេរិច ពីក្រុមហ៊ុន Apple ដើម្បីធ្វើការវិនិយោគ រោងចក្រផលិតអេក្រង់ LCD កាលពីដើមឆ្នាំនេះ។ ដូច្នេះពួកគេប្រហែលនឹងបានត្រៀមខ្លួនរួចហើយ សម្រាប់បច្ចេកវិទ្យា OLED (បច្ចេកវិទ្យាដែលត្រូវបានគេរំពឹងថា នឹងបំពាក់នៅលើ iPhone 8 នៅក្នុងឆ្នាំ 2018)។
អានអត្ថបទ៖ iPhone 7 ធ្លាក់ចុះ មិនមែនការបែកស្រាំ ដោយសារពឹងលើប្រព័ន្ធប្រតិកម្មនេះ? (Video inside)
គេជឿជាក់ថា JDI នឹងមានលទ្ធភាពផលិតបន្ទះអេក្រង់ OLED ក្នុងបរិមាណច្រើន ដើម្បីផ្គត់ផ្គង់ដល់ តម្រូវការរបស់ Apple នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។ កាលពីពេលមុនៗនេះ គេជឿជាក់ថា LG/Samsung នឹងជាដៃគូសហការ សំខាន់របស់ Apple ប៉ុន្តែឥឡូវ JDI ក៏ជាឈ្មោះរោងចក្រមួយ ដែល កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ។
បើទោះបីជា Apple មិនបានជ្រើសយកគេជាដៃគូសហការសំខាន់ ក៏JDI ក៏ជាដៃគូសហការមាន សក្តានុពលមួយផងដែរ។ សម្រាប់ LG បានធ្វើការវិនិយោគទឹកប្រាក់ជាង ៩,៧ ពាន់លានដុល្លារសហ រដ្ឋអាមេរិច ទៅលើរោងចក្រ OLED មួយរបស់ពួកគេ ក្នុងពេលដែល Samsung ក៏បានខិតខំ បន្ថយ តម្លៃបន្ទះអេក្រង់ OLED របស់ខ្លួន ចន្លោះពី ២០% ទៅ ៣០% និង ធ្វើការវិនិយោគទឹកប្រាក់បន្ថែម ដើម្បីធ្វើការស្រាវជ្រាវអភិវឌ្ឍ ឲ្យកាន់តែល្អទៅមុខទៀត៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ Nikkan, រូបភាព AMZ