នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ CES 2016, Samsung ទើបតែប្រកាសណែនាំជាផ្លូវការនូវផលិតផលថ្មី Galaxy TabPro S។ ឧបករណ៍នេះ នឹងធ្លាក់ដល់ដៃអតិថិជនប្រើប្រាស់នៅក្នុងខែកុម្ភះ ជាមួយនឹង ជម្រើស ពណ៌ខ្មៅ ពណ៌ស និងមានទាំងម៉ូដែល Wi-Fi និង LTE។
នេះគឺជាឧបករណ៍ Galaxy ដំបូងគេរបស់ Samsung ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows។ វាអាចចាត់ទុកថា ជាចម្លើយឆ្លើយតបរបស់ Samsung ក្នុងការប្រកួតប្រជែងជាមួយ Microsoft Surface និង Apple iPad Pro។
មានខ្នាតវិមាត្រ (បណ្តោយ ទទឹង និងកម្រាស់) 290.3 x 198.8 x 6.3mm, Galaxy TabPro S គឺជា ថេប្ល៊ែត 2-in-1 ជាមួយនឹងអេក្រង់ទំហំ 12 inch Super AMOLED បង្ហាញកំរិតភាពច្បាស់ 2.160 x 1.440 pixel - មិនខ្ពស់ស្មើ Microsoft Surface Pro 4 (2.7336 x 1.824 pixel) ឬ iPad Pro (2.732 x 2.048 pixel)។
ប្រើប្រាស់ chip Intel Core M ជំនាន់ទី 6 ល្បឿន 2,2 GHz, Samsung Galaxy TabPro S អាចដំណើរ ការ បានដូចនឹងកុំព្យូទ័រលើតុមួយដែរ ដោយសារតែវាប្រើ Windows 10 និងបណ្តាកម្មវិធីមួយចំនួន របស់វា ដែលមាន ដូចជា Microsoft Office, OneDrive, Cortana ឬ Microsoft Edge ជាដើម។
Galaxy TabPro S បំពាក់នូវ RAM 4 GB, ថាមពលថ្ម 5200 mAh ដែលអាចប្រើប្រាស់បានរយះពេល ១០ម៉ោងកន្លះ ហើយរយះពេលសាកថ្មពេញគឺ ២ម៉ោងកន្លះ។ ថេប្ល៊ែតនេះមានភ្ជាប់នូវកាមរ៉ាមុខក្រោយ ទំហំ 5 megapixel ដូចគ្នា។
Samsung នៅមិនទាន់បានប្រកាសឲ្យដឹងពីតម្លៃលក់របស់ Galaxy TabPro S នោះទេ។ ព័ត៌មាន សប្បាយរីករាយសម្រាប់អ្នកដែលជឿជាក់ទៅលើ Samsung គឺក្រុមហ៊ុនបានផ្គត់ផ្គង់ក្តារចុចក្រៅ, ប៊ិច Touch Bluetooth Pen និង adapter ដែលអាចធ្វើតំណភ្ជាប់ច្រើនប្រភេទ (HDMI, USB Type A និង C)៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ The Verge, Zing