CamNews

ទូរស័ព្ទ 

សល់ក្នុងស្តុកច្រើន iPhone 5C ត្រូវបានលក់បញ្ចុះតំលៃ គួរឲ្យភ្ញាក់ផ្អើល នៅអាមេរិច

ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ទៅ ហាងលក់រាយ Walmart នឹងធ្វើការលក់បញ្ចុះតំលៃ ដ៏ច្រើនគួរឲ្យភ្ញាក់ ផ្អើលមួយ ទៅលើបណ្តាផលិតផលរបស់ Apple នៅសហរដ្ឋអាមេរិច។ 

ក្នុងនោះ កម្មវិធីបញ្ចុះតំលៃរបស់ Walmart បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ នៅអាមេរិច អាចទិញ iPhone 5c ក្នុងតំលៃតែ ២៧ ដុល្លារប៉ុណ្ណោះ ជំនួសឲ្យតំលៃដើមពីមុន ៩៩ ដុល្លារ ហើយទន្ទឹម នឹងនោះ សម្រាប់ iPhone 5s ក៏ត្រូវបានបញ្ចុះតំលៃច្រើនគួរសមដែរ នៅទឹកដីកំណើតរបស់ខ្លួន គឺពីតំលៃ ១៩៩ ដុល្លារ មកនៅត្រឹម ១២៧ ដុល្លារ ប៉ុណ្ណោះ។ ការលក់ខាងលើនៃម៉ូដែល ទាំងពីរ នេះ សុទ្ធតែលក់ ដោយមានភ្ជាប់ជាមួយនឹងកិច្ចសន្យា ២ឆ្នាំ របស់ប្រព័ន្ធទូរស័ព្ទចល័ត។

ផលិតផលមួយទៀតរបស់ Apple ក៏បានបញ្ចុះដែរនៅ Walmart គឺ iPad Mini 16GB ជាមួយនឹង ការផ្តល់ជូនប័ណ្ណទិញទំនិញ ដែលមានតំលៃទឹកប្រាក់ ៥០ ដុល្លារ។

បច្ចុប្បន្ន កម្មវិធីបញ្ចុះតំលៃនេះ មានតែនៅក្នុងបណ្តាហាង Walmart Supercenters តែប៉ុណ្ណោះ គឺមិនមាននៅតាមបណ្តាហាងដទៃទៀតឡើយ។ បើតាមគេហទំព័រ Business Insider បានឲ្យដឹង ថា បើទោះជាបានបញ្ចុះតំលៃយ៉ាងច្រើនដូច្នេះហើយនោះ ក៏បរិមាណ iPhone 5c នៅក្នុងស្តុក របស់ Walmart នៅមានចំនួនច្រើននៅឡើយ ហើយនៅមិនទាន់មានសញ្ញាណណាមួយ ថាវានឹង លក់អស់ពីស្តុកឡើយ៕ 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- iPhone 5S បានវ៉ាឈ្នះ Galaxy S4 លើបរិមាណលក់ចេញ នៅលើទីផ្សារទូទាំងពិភពលោក
- Concept iPhone 6 Air និង iPhone 6C ជាមួយនឹងកម្រាស់ដ៏ស្តើង ស្មានមិនដល់ (មានវីដេអូ)

- Nexus 5 ត្រូវបានកែសម្រួលឡើងវិញ នូវការរចនាម៉ូត

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Much inventory iPhone 5c Smartphone Apple Hightech