CamNews

ទូរស័ព្ទ 

លទ្ធភាពច្រើន Apple នឹងធ្វើការផ្លាស់ប្តូរ ការរចនាម៉ូតដោយ តួស្រោបកញ្ចក់ទាំងមូល នៅឆ្នាំ ២០១៧?

តាមប្រភពព័ត៌មានចចាមអារាមពីអ្នកជំនាញវិភាគលោក Ming-Chi Kuo របស់ KGI បានឲ្យដឹងថា Apple បានសង្កេតឃើញថា អាលុយមីញ៉ូម លែងត្រូវបានគេចាត់ទុកថា ជាលោធាតុស៊េរីខ្ពស់ និង ទាន់សម័យទៀតហើយ នៅក្នុងឆ្នាំ ២០១៧។ ដូច្នេះហើយ លទ្ធភាពច្រើនដែលពួកគេនឹងធ្វើការផ្លាស់ ប្តូរការរចនាម៉ូត ដោយតួស្រោបដោយកញ្ចក់ទាំងអស់វិញម្តង។ ឆ្នាំ ២០១៦ ជាឆ្នាំរបស់ iPhone 7 ហើយឆ្នាំ ២០១៧ គឺជាឆ្នាំរបស់ iPhone 7S ដែលជាម៉ូដែលអាប់ឌេតបន្តិចបន្តួចពី iPhone 7 នេះបើ តាមគម្រោងផែនការជារៀងរាល់ឆ្នាំ ពីមុនៗមក។

(រូបភាពតំណាង)

បច្ចុប្បន្នគេនៅមិនទាន់ដឹងថា Apple នឹងធ្វើតាមរបៀបណា ដើម្បីបង្កើតបានជា iPhone មួយ ដែល មានតួស្រោបដោយកញ្ចក់ទាំងអស់នោះទេ? Apple ធ្វើបានរចនាម៉ូតដោយប្រើកញ្ចក់នៅផ្ទៃខាងមុខ និងខាងក្រោយនៅលើ iPhone 4/4S ប៉ុន្តែនៅផ្នែកកណ្តាលរបស់វា គឺប្រើលោហធាតុ។ លទ្ធភាព ច្រើនដែល iPhone 7s ក៏នឹងអាចប្រើប្រាស់អេក្រង់ OLED នៅពេលដែល Apple ត្រូវបានគេដឹងថា បានចុះហត្ថលេខាជាមួយនឹង Samsung នៅលើកិច្ចសន្យាមួយដែលមានតម្លៃ ២,៦ ពាន់លានដុល្លារ អាមេរិច កាលពីសប្តាហ៍មុន៕

- អានអត្ថបទ៖ Galaxy Note 6 នឹងមានការរចនាម៉ូតដូចនឹង S7, អេក្រង់ 5,8-inch, RAM 6GB, ការពារជម្រាបទឹក និងធូលី IP68?
- អានអត្ថបទ៖ Apple Watch 2 អាចនឹងបង្ហាញខ្លួននៅខែមិថុនា ហើយមានកម្រាស់ស្តើងជាងមុន ដល់ទៅ ៤០%

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5Mac, Tinhte


Tags: iPhone 7S Smartphone Apple Hightech