iPhone 7 គឺជាស្មាតហ្វូនមួយ ដែលមានព័ត៌មានចចាមអារ៉ាមផ្ទុយគ្នាជាច្រើន ដោយពេលខ្លះថាវានឹងមានលក្ខណៈសម្បត្តិមិនខុសស៊េរីមុនប៉ុន្មានទេ ពេលខ្លះក៏មានព័ត៌មានថាវា នឹងមានការផ្លាស់ប្តូរ ដ៏ច្រើន។នៅក្នុងរូបភាពថ្មីបំផុតពីខាង Rock Fix ដែលជាក្រុមហ៊ុនជួសជុលទូរស័ព្ទរបស់ប្រទេសចិន បានបង្ហាញ ឲ្យយើងឃើញថា iPhone 7 មានចង្កោមកាមេរ៉ាធំជាងមុនច្រើន បើប្រៀបជាមួយនឹងចង្កោមកាមេរ៉ារបស់ iPhone 6s កត្តានេះក៏បង្ហាញឲ្យឃើញថា Sensor នៅលើ iPhone 7 អាចនឹងធំជាងមុនយ៉ាងច្រើន។
ជាមួយនឹងទម្លាប់មិនសូវបង្កើនទំហំ រីសូលុយហ្សិនច្រើន របស់ក្រុមហ៊ុន Apple លទ្ធភាពច្រើនដែល កម្រិតភីចហ្សែលនឹងធំជាងមុន ដែលជួយ Sensor អាចចាប់យកពន្លឺបានច្រើនជាងមុន។
បើពិនិត្យទៅលើរូប អ្នកអាចឃើញស៊ុមសំបក iPhone 7 ក្នុងរូបភាពរបស់ Rock Fix មានផ្ទៃខាងក្រោយ ខុសមុនបន្តិច ដោយសារវាមិនមានខ្សែវ័ណ្ឌអង់តែនកាត់ទទឹងតួស្មាតហ្វូននោះទេ បើប្រៀបនឹង iPhone 6s។ មុននេះ យើងក៏ធ្លាប់បានឃើញចចាមអារ៉ាមនិយាយថា iPhone 7 នឹងនៅតែមានបំពាក់នូវរន្ធដោតកាសប្រភេទ 3.5mm អាចប្រើស៊ីមបានដល់ទៅពីរ ថែមទាំងមានម៉ូដែលមានទំហំអង្គផ្ទុកទិន្នន័យដល់ទៅ 256GB ទៀតផង៕
- អានអត្ថបទ៖ ស្មាតហ្វូន Robot ដំបូងគេ លើពិភពលោក បង្ហាញខ្លួនហើយ (មានវីដេអូ)
ប្រែសម្រួល៖ មង្គល