អ្នករចនាម៉ូត Martin Hajek ទើបតែធ្វើការគូស នូវគំរូពង្រាងបែប 3D របស់ស្មាតហ្វូន " iPhone 7" និង " iPhone 7 Plus" ដោយផ្អែកទៅលើបណ្តាព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗ រហូតមកដល់ពេល បច្ចុប្បន្ននេះ។ តាមរយះគំរូនេះ វាបានបង្ហាញឲ្យយើងបានឃើញយ៉ាងច្បាស់ នូវរូបរាងរបស់ iPhone ជំនាន់ថ្មី ថាមានរូបរាងយ៉ាងណា។ រចនាម៉ូតរបស់ Hajek គឺមិនមានបណ្តាខ្សែជ័រអង់តែង កាត់ទទឹង តួស្មាតហ្វូន នៅផ្នែកខាងក្រោយទៀតហើយ រីឯចង្កោមកាមេរ៉ានៅលើ iPhone 7 ធំជាងមុន ចំណែក iPhone 7 Plus គឺមានកាមេរ៉ាក្រោយពីរ។ ក្រៅពីនេះពួកវា នៅថែមទាំងមាន រន្ធ Smart Connector ដែលស្ថិតនៅផ្នែកខាងក្រោយ ដើម្បីអាចធ្វើតំណភ្ជាប់ ជាមួយនឹងឧបករណ៍ផ្សេងទៀត បានទូលំទូលាយជាងមុន។
អ្នករចនាម៉ូត ក៏បានធ្វើការគូសចេញនូវ សំបកការពាររបស់កំពូលស្មាតហ្វូន ទាំងពីរខាងលើផងដែរ។ សូមប្រិយមិត្តអ្នកអាន ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖
- អានអត្ថបទ៖ នេះគឺជា Samsung Galaxy Note 6 (ឬ Galaxy Note 7) មែនទេ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Matin Hajek, Tinhte