CamNews

ទូរស័ព្ទ 

iPhone 7 នឹងស្តើងជាង iPhone 6 គឺត្រឹមតែ 6,1mm កាមេរ៉ាក្រោយអត់លយចេញក្រៅ

ប្រភពព័ត៌មានថ្មីបំផុតមួយ បានបញ្ជាក់ថា iPhone 7 នៅតែរក្សាការរចនាម៉ូតដូចនឹង iPhone 6s ប៉ុន្តែ វាមានកម្រាស់ស្តើងជាង 1 mm មិនមានរន្ធដោតកាសប្រភេទ 3,5 mm និងមានលទ្ធភាព អាចការពារ ជម្រាបទឹកបាន។

Blog បច្ចេកវិទ្យាមួយមកពីជប៉ុន ដែលមានឈ្មោះថា Macotakara បានធ្វើការប្រមូលផ្តុំនូវបណ្តា ព័ត៌មានរំពឹងទុករបស់អ្នកវិភាគ Ming-Chi Kuo របស់ KGI ស្តីពី iPhone ស៊េរីថ្មី។ ក្នុងនោះ iPhone 7 មានការរចនាម៉ូតធ្វើពីលោហធាតុដូចនឹង iPhone 6 និង 6S ប៉ុន្តែមានកម្រាស់ស្តើងជាង 1 mm។ ក្រៅពីនេះ ស្មាតហ្វូននឹងមានសមត្ថភាពអាចការពារជម្រាបទឹកបាន។ បើសិនជាបណ្តាព័ត៌មានខាង លើពិតជាត្រឹមត្រូវមែននោះ iPhone 7 នឹងមានកម្រាស់ត្រឹមតែ 6,1 mm ប៉ុណ្ណោះ។

(រូបភាពតំណាង)

ប្រភពក៏បានផ្គត់ផ្គង់បន្ថែម នូវព័ត៌មានមួយចំនួនដូចជា ចង្កោមកាមេរ៉ាខាងក្រោយរបស់ iPhone ជំនាន់ ថ្មី នឹងមិនមានភាពលៀនលយចេញមកក្រៅដូចនឹង iPhone 6 និង 6S។ ចំណែករន្ធដោត កាសប្រភេទ 3,5 mm ក៏ត្រូវបានបំបាត់ចោល គោលបំណងដើម្បីបន្ថយកម្រាស់នៃស្មាតហ្វូន។ បើតាមការរំពឹងទុក Apple នឹងធ្វើការលក់បន្ថែមនូវឧបករណ៍គ្រឿងផ្សំខាងក្រៅ ដូចជាកាសស្តាប់តន្រ្តី Beats ប្រើប្រាស់ តំណភ្ជាប់អត់ខ្សែ ឬប្រើខ្សែប្រភេទ Lightning។

iPhone 7 ត្រូវបានគេរំពឹងទុកថា នឹងត្រូវបាន Apple ធ្វើការបង្ហាញណែនាំខ្លួនជាផ្លូវការ នៅក្នុងខែ កញ្ញា ដូចបណ្តាឆ្នាំមុនៗនេះ៕

- អានអត្ថបទ៖ រូបភាពក្នុងប្រអប់ ដែលគេចាត់ទុកថាជា iPhone 5se គឺក្លែងក្លាយ
- អានអត្ថបទ៖ Vivo Xplay 5 Elite: ស្មាតហ្វូនមាន RAM 6GB ដំបូងគេលើពិភពលោក បង្ហាញខ្លួនជាផ្លូវការហើយ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Macotakara, VR


Tags: iPhone 7 Apple Smartphone Hightech