នៅថ្ងៃអង្គារស្អែកនេះ Facebook នឹងប្រារព្ធនូវព្រឹត្តិការណ៍មួយ ដែលក្រុមហ៊ុនបានសរសេរ
នៅក្នុងលិខិតអញ្ជើញថា "Come and see what we're building" ។ ព័ត៌មានចចាមអារាមមួយ
ចំនួនបានឲ្យដឹងថា Facebook កំពុងរៀបចំធ្វើការបង្ហាញខ្លួននូវទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្លួនមួយ
ចំណែកមួយចំនួនទៀត គឺនិយាយអំពីការអភិវឌ្ឍន៍សេវា Facebook និងបណ្តាទ្រឹស្តីពាណិជ្ជកម្ម
របស់ក្រុមហ៊ុន។ ចំណែកប្រភពពីគេហទំព័រ TechCrunch បានឲ្យដឹងថា ផលិតផលមួយក្នុងចំ
ណោមផលិតផលជាច្រើនទៀត ដែលនឹងត្រូវបង្ហាញខ្លួននៅថ្ងៃស្ងែកនេះ នឹងមានមុខ Application
Facebook Messenger សំរាប់ iPad។
TechCrunch បានបន្ថែមថា Facebook Messenger សំរាប់ iPad បានរៀបចំខ្លួនរួចរាល់ក្នុងការដាក់
ឲ្យប្រើប្រាស់នៅថ្ងៃអង្គារ ស្អែកនេះ។ ការបង្ហាញខ្លួននៃ app Facebook Messenger សំរាប់ iPad
គឺជាការបោះជំហានដ៏ចាំបាច់មួយទៀត ដើម្បីឲ្យក្រុមហ៊ុនទទួលបានការចាប់អារម្មណ៍កាន់តែច្រើន
ពីសំណាក់អ្នកប្រើប្រាស់៕
ដោយ៖ សិលា
ប្រភព៖ TTE