ស្មាតហ្វូន Android ប្រើស៊ីមពីរ ដែលជិតបាន Samsung ធ្វើការបង្ហាញខ្លួន នឹងមានអេក្រង់ទំហំ
5,8 inch គឺធំជាង Galaxy Note II (5,5 inch) ទៀត, ប៉ុន្តែកំរិតពន្លឺតែ qHD និងប្រើប្រាស់ chip dual
core។
តាមព័ត៌មានពី Sam Mobile, Samsung កំពុងរៀបចំបង្ហាញនៅលើទីផ្សារស៊េរីស្មាតហ្វូនថ្មី មានឈ្មោះ
ថា Galaxy Mega។ មិនមានរូបសណ្ឋាន និង Feature ស្មើនឹង Galaxy S រឺ Note series ទេ ប៉ុន្តែ
Galaxy Mega នឹងសង្កត់ធ្ងន់ទៅលើទំហំអេក្រង់ "ធំ" ។
Model ដែលនឹងបង្ហាញខ្លួន ពេលខាងមុខនេះគឺ Galaxy Mega 5.8, ជាមួយកូដឈ្មោះ GT-I9152
និងមានទំហំអេក្រង់ឡើងដល់ 5,8 inch។ តាម Sammobile ស្មាតហ្វូនមានខ្នាតប្រវែង 164 x 83,8
mm និងកម្រាស់ជិត 10 mm, ធំជាងទាំង Galaxy Note I និង Note II ទៅទៀត។
Galaxy Mega 5,8 inch អាចត្រូវបាន Samsung បង្ហាញខ្លួន មុនម៉ូដែលមានអេក្រង់ទំហំ 6,3 inch
ចំនុចគួរឲ្យចាប់អារម្មណ៍ គឺ Phablet (ទូរស័ព្ទកាត់ Tablet) 5,8 inch របស់ Samsung នេះនឹងមាន
កំរិតពន្លឺកំរិត qHD, 960 x 540 pixel, ជំនួសឲ្យ HD រឺ Full HD។ ទន្ទឹមនឹងនោះ វាមានរូបសណ្ឋាន
ជាស្មាតហ្វូនស៊េរីមធ្យម ជាមួយ Chip Dual Core ល្បឿន 1,4 GHz, RAM 1,5 GB។ ជាក់ស្តែង
Mega នៅតែបំពាក់កាមេរ៉ាក្រោយទំហំ 8 megapixel និងកាមេរ៉ាមុខ 2 megapixel។
Galaxy Mega 5.8 inch មានឈ្មោះកូដ GT-I9152
Galaxy Mega 5.8 មាន Support Bluetooth 4.0, Wi-Fi 802.11 a/b/g/n និង GPS។ ស្មាតហ្វូននេះ
ប្រើ Android 4.1.2 រឺ 4.2.2 ប៉ុន្តែប្រាកដជានឹងមាន Interface TouchWiz Nature UX, ជាមួយនឹង
ថ្ម 2.600 mAh។ បច្ចុប្បន្ន ថ្ងៃនៃការបង្ហាញខ្លួនជាផ្លូវការរបស់ Galaxy Mega 5.8 inch នៅមិនទាន់
បាន Samsung ប្រកាសនៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE