បើទោះបីជាទើបតែធ្វើការប្រកាសបង្ហាញ Galaxy A9 ដែលមានអេក្រង់ទំហំ ៦អ៊ីន ប៉ុន្តែជាក់ស្តែង Samsung ប្រហែលជាអាចកំពុងសម្ងំអភិវឌ្ឍនូវម៉ូដែលកំណែអាប់ឌេតមួយស៊េរីទៀត។
តាមប្រភពព័ត៌មានពី SamMobile បានឲ្យដឹងថា Samsung កំពុងតែធ្វើការពិសោធន៍នូវឧបករណ៍មួយ ផ្សេងទៀត ដែលមានអេក្រង់ធំ ហើយអាចនឹងយកឈ្មោះហៅថា Samsung A9 Pro ឬឈ្មោះហៅណា មួយផ្សេងទៀត។ ឈ្មោះកូដរបស់ឧបករណ៍នេះគឺ SM-9100 (ចំណែក A9 គឺ SM-A9000)។ ដោយផ្តោត ទៅលើទីផ្សារប្រទេសចិន ប៉ុន្តែវាក៏អាចនឹងបង្ហាញវត្តមាន នៅតាមបណ្តាប្រទេសផ្សេងៗ ទៀតផងដែរ។
Galaxy A9 Pro នឹងមានលក្ខណៈសម្បត្តិខ្ពស់ជាង Galaxy A9
បច្ចុប្បន្ន យើងនៅមិនទាន់ដឹងថា Galaxy A9 Pro នឹងខុសប្លែកអ្វីខ្លះបើប្រៀបជាមួយនឹង A9 ទេ ប៉ុន្តែ លទ្ធភាពច្រើនដែល A9 Pro នឹងមានកំរិតបង្ហាញភាពច្បាស់ខ្ពស់ជាង ពោលគឺដល់កំរិត 2K (ជំនួសឲ្យ FullHD), ឈីបខ្លាំងជាងមុន ឬមានអង្គផ្ទុកទិន្នន័យធំជាងមុន...។ ស្មាតហ្វូននេះអាចនឹងមានដំឡើងជា ស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 ជំនួសឲ្យ Android 5.1 ហើយយើងពិតជាមិនអាចដឹងបានទេ ថា Samsung អាចនឹងចង់ផលិតស្មាតហ្វូនមួយ ដែលមានអេក្រង់ធំខ្លាំង ពោលគឺធំជាង ៦ អ៊ីនទៀត ក៏មិនដឹង។
ចំណែកខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិមូលដ្ឋានរបស់ Samsung Galaxy A9:
- អានអត្ថបទ៖ លេចចេញរូបភាពផ្នែកខាងមុខ របស់ Galaxy S7 មិនមានអ្វីផ្លាស់ប្តូរច្រើន អាចចេញ លក់នៅថ្ងៃទី១១ ខែមីនា
- អានអត្ថបទ៖ កាន់តែច្បាស់ហើយថា Galaxy S7 មានអេក្រង់ទំហំ 5,1 inch ឯ Galaxy S7 Edge មានអេក្រង់ 5,5 inch
ប្រែសម្រួល៖ មង្គល
ប្រភព៖ SamMobile, Tinhte