CamNews

ព័ត៌មានបច្ចេកវិទ្យា 

ដឹងអត់ហ្នឹង នៅថៃ គណៈរដ្ឋមន្រ្តី ៥ស្ថាប័ន កោះប្រជុំ ជាបន្ទាន់ ព្រោះតែ PokemonGo

បច្ចេកវិទ្យា ៖ ប្រទេសថៃ នឹងដាក់កំហិត កំណត់ទីតាំងមួយចំនួនរួមមានដូចជា ព្រះបរមរាជវាំង ប្រាសាទ បុរាណ ក៏ដូចជា សំណង់អាគារមន្ទីរពេទ្យ អោយមានព្រំដែល (Limited) ទៅកាន់ក្រុមអ្នក លេងហ្គេម PkemonGo ដែលហ្គេមនេះផ្ទាល់កំពុងតែមានភាពល្បីល្បាញជាខ្លាំងនៅក្នុងប្រទេសថៃ ក៏ដូចជានៅទូទាំងពិភពលោក ។ 



និយ័តករទូរគមនាគមន៍ថៃ គូសបញ្ជាក់ថ្ងៃអង្គារម្សិលមិញនេះអោយដឹងថា ចំណាត់ការខាងលើត្រូវ បានធ្វើបន្ទាប់ពីមានកិច្ចប្រជុំកំពូលរវាង គណៈកម្មការ ទូរគមនាគមន៍ជាតិ National Broadcasting and Telecommunication Commission (NBTC) ជាមួយនឹង ក្រុមនិយ័តករ ទូរគមនាគមន៍៥ស្ថាប័ន នាំមុខគេទាំង ៥ផ្សេងទៀតនៅក្នុងប្រទេសថៃ​ ខណៈកិច្ចប្រជុំនេះផ្ទាល់ គឺជាកិច្ចប្រជុំកំពូល ស្តីពី ហ្គេម PokemonGo ពាក់ព័ន្ធនឹងការពិភាក្សាក្រោមប្រធានបទ សុខសុវត្ថិភាព ក៏ដូចជា​ ការអភិរក្ស តំបន់ទេសចរណ៍ជាតិ របស់ប្រទេសថៃ ។ 


គូសបញ្ជាក់ដល់សន្និសិទសារព័ត៌មាន លោក Takorn Tantasith ដែលជារដ្ឋលេខាធិការ ពីស្ថាប័ន NBTC នោះអោយដឹងថា ក្រុមនិយ័តករ ទូរគមនាគមន៍៥ស្ថាប័ន នាំមុខគេទាំង ៥នោះ រួមមានដូច ជា dvanced Info Service, Total Access Communication, True and two state telecom firms, TOT និង CAT Telecom ។ 

របាយការណ៍ បញ្ជាក់ឲ្យដឹងថា True ដែលជាក្រុមហ៊ុននាំមុខក្នុងការគ្រប់គ្រងហ្គេម Pokemon ជា ផ្លូវការនិងស្របច្បាប់នៅក្នុងប្រទេសថៃនោះនឹងស្នើដល់ Niantic ដែលជាក្រុមហ៊ុនផលិត Pokemon អោយដកចេញនូវបណ្តាសំណង់អាគាររដ្ឋភិបាល ក៏ដូចជា សំណង់អាគារឯកជន ពីហ្គេមដ៏ប្រឈម នឹងគ្រោះថ្នាក់មួយនេះ ។ ប្រភពពីលោក Takorn Tantasith បន្តឲ្យដឹងថាក្រោយកិច្ចប្រជុំ ពួកយើង ព្រមព្រៀងក្នុងការដកចេញនូវបណ្តាទីតាំងមួយចំនួនដែលប្រឈមនឹងហានិភ័យគ្រោះថ្នាក់ខ្ពស់ ដែលរួមមានដូចជា ផ្លូវ ផ្លូវដើរ ផ្លូវថ្មើរជើង តំបន់មាត់ទន្លេ និងបណ្តាទីតាំងសំខាន់ៗមួយចំនួនផ្សេងៗ ទៀត ៕










ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: Thailand PokemonGo Int news Hot news