កាលពីពេលថ្មីៗនេះ ព័ត៌មានពី DisplaySearch បានបង្ហាញឲ្យដឹងថា ស្មាតហ្វូន iPhone 6 ដែល មានអេក្រង់ទំហំ 5,5 inch មាននឹងកំរិតរីសូលុយស្យុង 1.080x1.920 pixel FullHD។
អង្គការស្រាវជ្រាវទីផ្សារ DisplaySearch បានផ្គត់ផ្គង់នូវសេចក្តីប្រកាស (សន្និដ្ឋាន) សម្រាប់ឆ្នាំ ២០១៤ បានឲ្យឃើញថា Apple ប្រាកដណាស់ដែលថា នឹងនាំយកស្មាតហ្វូន iPhone ពីរម៉ូដែល ផ្សេងគ្នា ជាមួយនឹងអេក្រង់ទំហំខុសគ្នា មកបង្ហាញណែនាំនៅលើទីផ្សារ។
សេចក្តីប្រកាស (សន្និដ្ឋាន) របស់ DisplaySearch
បើតាមសេចក្តីប្រកាសនេះ Apple នឹងបង្ហាញណែនាំនូវ iPhone ពីរម៉ូដែលផ្សេងគ្នា ដែលមួយនឹង មានបំពាក់នូវអេក្រង់ទំហំ 4,7 inch កំរិតរីសូលុយស្យុង 900x1.600 pixel និងដង់ស៊ីតេភិចស្យែល 386 ppi ហើយមួយទៀតមានទំហំអេក្រង់ 5,5 inch កំរិតរីសូលុយស្យុង 1.080x1.920 pixel និង ដង់ស៊ីតេភិចស្យែល 401ppi។
iPhone 6 នឹងមានទំហំអេក្រង់ពីរផ្សេងគ្នាគឺ 5.5 inch និង 4,7 inch (រូបភាពច្នៃ)
DisplaySearch ក៏បានធ្វើការសន្និដ្ឋានបន្ថែមថា iPhone 6 នឹងមាន អេក្រង់ធ្វើពីបច្ចេកវិទ្យា អេក្រង់សីតុណ្ហភាពទាប LTPS LCD ដូចទៅនឹងអេក្រង់របស់ iPhone 5S សព្វថ្ងៃនេះដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14