CamNews

ថេបប្ល៊ែត 

Samsung Galaxy Tab 3 មានតំលៃលក់ចាប់ពី 199 USD

ម៉ូដែល Tablet ស៊េរីមធ្យម ជំនាន់ទី 3 របស់ Samsung មានបីទំហំផ្សេងគ្នាគឺ អេក្រង់ 7 inch
8 inch និង 10 inch ហើយនឹងចាប់ផ្តើមដាក់លក់ នៅអាមេរិច ចាប់ពីថ្ងៃទី 7 ខែកក្កដា ខាង
មុខនេះ។ 

ក្នុងទំហំអេក្រង់ទាំងបីនោះ Model 7 inch មានតំលៃទាបជាងគេគឺចាប់ពី 199 USD បន្ទាប់មក
អេក្រង់ 8 inch មានតំលៃចាប់ពី 299 USD និង 10 inch គឺចាប់ពី 399 USD។ ពេលម៉ាស៊ីនដំ
ណើរការ បណ្តាគណនី នីមួយៗ នឹងត្រូវបង្កើត (Free)  នូវ Drive ផ្ទុកឯកសារនៅលើ Dropbox
ទំហំ 5 GB អាចប្រើបានរយះ 2 ឆ្នាំ 3 ខែ ដោយប្រើមិនគិតថ្លៃនូវសេវាមើល video online Hulu
Plus។

ដូចទៅនឹងបណ្តាឧបករណ៍ប្រើ Android ជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន Galaxy Tab ថ្មីទាំង
បីម៉ូដែលនេះ នឹងមាន Infrared IR ដែលអាចបញ្ជា ឧបករណ៍នៅក្នុងផ្ទះដូចជា ទូរទស្សន៍ ក្បាល
ចាក់ HD, ឧបករណ៍សម្លេង... ជាដើម។

លក្ខណៈពិសេស (រូបសណ្ឋាន Hardware) មួយចំនួននៃ Galaxy Tab ថ្មីទាំងបី រួមមាន៖

Galaxy Tab 3 7.0

អេក្រង់ 7 inch 1.024 x 600 pixel
Chip Exynos Dual Core ល្បឿន 1,2 GHz
RAM 1 GB
មេម៉ូរីក្នុង 8 និង16 GB អាចបន្ថែមមេម៉ូរីក្រៅបានតាម microSD
Camera មុខ 1,2 megapixel, ក្រោយ 3 megapixel
Support Wi-Fi n, Bluetooth 3.0, A-GPS
ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1

Galaxy Tab 3 8.0

អេក្រង់ 8 inch 1.280 x 800 pixel
Chip Exynos Dual Core ល្បឿន 1,5 GHz
RAM 1,5 GB
មេម៉ូរីក្នុង 16 និង 32GB អាចបន្ថែមមេម៉ូរីក្រៅបានតាម microSD
Camera មុខ 1,2 megapixel, ក្រោយ 5 megapixel
Support Wi-Fi n, Bluetooth 4.0, A-GPS
ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2

Galaxy Tab 3 10.1

អេក្រង់ 10,1 inch 1.280 x 800 pixel
Chip Intel Atom Z2560 Clover Trail Dual Core ល្បឿន 1,6 GHz
RAM 1 GB
មេម៉ូរីក្នុង 16 និង 32GB អាចបន្ថែមមេម៉ូរីក្រៅបានតាម microSD
Camera មុខ 1,3 megapixel, ក្រោយ 3 megapixel
Support Wi-Fi n, Bluetooth 4.0, A-GPS
ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2

ដោយ៖ សិលា
ប្រភព៖ VE


Tags: Samsung Galaxy Tab 3 Tablet hightech