CamNews

ផលិតផលថ្មី 

លេចចេញនូវផលិតផលថ្មីៗជាច្រើនរបស់ Samsung: Note 8.0, X Cover 2, Young, Pocket Plus

កាលពីពេលថ្មីៗនេះ គេហទំព័រ TechnoBuffalo បានបង្ហោះនូវរូបភាពផលិតផល សំរាប់ធ្វើ
ជំនួញរបស់ Samsung សំរាប់ពាក់កណ្តាលដើមឆ្នាំនេះ។ ក្រៅពីម៉ូដែលដែលយើងធ្លាប់បាន
ស្គាល់រួចហើយដូចជា Galaxy S Duos, Galaxy Beam, Galaxy Y, Note II, S III, Note 10.1,
Galaxy Camera...នៅក្នុងឯកសារដែលបានដែលបានបង្ហោះនេះ មានលេចចេញនូវព័ត៌មាន
ពីឧបករណ៍ថ្មីៗមួយចំនួនដែល Samsung មិនទាន់បានបង្ហាញណែនាំនៅឡើយ ក្នុងនោះរួម
មាន Galaxy Note 8.0, Galaxy X Cover 2, Galaxy Young និង Galaxy Pocket Plus។

បណ្តាផលិតផលថ្មីនិយាយខាងលើនេះ គឺមានតាំងពី Tablet រហូតដល់ទូរស័ព្ទស៊េរីមធ្យម និង
ស៊េរីទាប។ គួរឲ្យសោកស្តាយបន្តិចដោយសារតែ មិនមានបញ្ជាក់តំលៃនៃផលិតផលនីមួយៗ
ដោយគ្រាន់តែប្រាប់ពីរូបសណ្ឋាន Hardware និងពេលវេលានៃការបង្ហាញខ្លួនតែប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Samsung Note 8.0 X Cover 2 Young Pocket Plus new products hightech