ថ្មីៗនេះគេហទំព័រ SamMobile ទើបតែបង្ហោះព័ត៌មានមួយ ដែលបានឲ្យដឹងថា ហាក់ដូចជាក្រុម
ហ៊ុន Samsung កំពុងតែអភិវឌ្ឍនូវស្មាតហ្វូនកាមេរ៉ា ដំបូងគេមួយរបស់ខ្លួន ដែលមានឈ្មោះហៅ
ថា Galaxy S4 Zoom។ ក្នុងនោះ SamMobile និយាយថាជាស្មាតហ្វូនកាមេរ៉ា ដោយសារតែ S4
Zoom អាចនឹងត្រូវបំពាក់នូវកាមេរ៉ាទំហំ 16MP ជាមួយបណ្តាបច្ចេកវិទ្យាកំរិតខ្ពស់។ ដូច្នេះហើយ
SamMobile បានសន្និដ្ឋានថា វានឹងមិនមានរូបសណ្ឋានខ្ពស់ដូចជារៀមច្បង S4 សព្វថ្ងៃនេះទេ
ដែលជាក់ស្តែង S4 Zoom អាចនឹងត្រូវបានបំពាក់អេក្រង់ Super AMOLED ទំហំ 4,3" កំរិតពន្លឺ qHD,
មេម៉ូរីក្នុង 8GB, មាន Support microSD, Bluetooth 4.0, WiFi a/b/g/n។ S4 Zoom លទ្ធភាពច្រើននឹង
ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean (មិនច្បាស់ថាជា 4.1 ឬ 4.2 ទេ), ប្រើ Interface
TouchWiz របស់ Samsung។
តាមពិតទៅមុននេះ Samsung ក៏បានមានឧបករណ៍កាមេរ៉ាដែលមាន Sensor camera 16MP មួយ
ដែរ នោះគឺជា Galaxy Camera។ ជាក់ស្តែង នេះគ្រាន់តែជា ម៉ាស៊ីនថតរូបឆ្លាតវៃមួយប៉ុណ្ណោះ។
ដូច្នេះហើយតើប Samsung ចង់ផ្លាស់ប្តូរវា តាមរយះការបំពាក់នូវបណ្តាបច្ចេកវិទ្យាថតរូប ក៏ដូចជា
Sensor Camera នៅលើ Galaxy Camera ចូលទៅក្នុង S4 Zoom ប្រែក្លាយវា មិនគ្រាន់តែជាកាមេរ៉ា
ឆ្លាតវៃប៉ុណ្ណោះទេ គឺក្លាយជាស្មាតហ្វូនកាមេរ៉ាស៊េរីខ្ពស់។
SamMobile បានឲ្យដឹងថា Samsung នឹងបង្ហាញណែនាំ Galaxy S4 Zoom នៅឯព្រឹត្តិការណ៍មួយ
ដែលនឹងប្រារព្ធទៅនៅខែមិថុនា ឬកក្កដា ឆ្នាំនេះ៕
ដោយ៖ សិលា
ប្រភព៖ TTE