CamNews

ព័ត៌មានបច្ចេកវិទ្យា 

Smartwatch Galaxy Gear លេចចេញរូបភាព មុនថ្ងៃបង្ហាញខ្លួន

ខុសពីបណ្តាព័ត៌មានចចាមអារាម ស្តីពីលក្ខណៈពិសេសៗ កាលពីលើកមុនៗ Smartwatch នេះ
មានអេក្រង់ទំហំ 3 inch (ជំនួស 2,5 inch), មាន Speaker ក្រៅ និងកាមេរ៉ាទំហំ 4 megapixel ស្ថិត
នៅផ្នែកខាងក្រោម នាឡិកា។ អ្នកសារព័ត៌មានរបស់ VentureBeat បានឲ្យដឹងថា នាឡិកានេះមាន
ទម្ងន់ស្រាល ប៉ុន្តែរាងធំបន្តិច បើប្រៀបជាមួយ នាឡិកាដៃធម្មតា ដទៃផ្សេងទៀត។

Galaxy Gear ត្រូវបានបំពាក់នូវ Feature បញ្ជាដោយសម្លេង S Voice, Application សុខភាព ដូច
ជាវាស់ចង្វាក់បេះដូង កំរិតកាឡូរី... បើទោះជាវា គ្រាន់តែជាឧបករណ៍មួយសំរាប់ស្មាតហ្វូន ប៉ុន្តែ
Gear ក៏អាចធ្វើការសន្ទនាទូរស័ព្ទ (ដោយឯករាជ្យ) តាមរយះ Wi-Fi បានដែរ។

វាមានថ្មប្រើបានរយះពេល ១០ ម៉ោង ហើយផលិតផលនេះ នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ០៤ ខែ
កញ្ញា ខាងមុខនេះ នៅទីក្រុងប៊ែរឡាំង ប្រទេស អាឡឺម៉ង់៕

តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VExpress


Tags: Samsung Galaxy Gear smartwatch hightech