តាមរយះឧបករណ៍ benchmark AnTuTu គេសង្កេតឃើញមានលេចចេញនូវលក្ខណៈសម្បត្តិមួយ ចំនួន ដែលត្រូវបានគេដឹងថាជារបស់ Samsung Galaxy A9 Pro (SM-A9100) ម៉ូដែលខ្ពស់ជាងមុន បន្តិច បើប្រៀបនឹង Galaxy A9 ដែលទើបតែត្រូវបានក្រុមហ៊ុនធ្វើការបង្ហាញណែនាំខ្លួន កាលពីខែធ្នូ ឆ្នាំមុននេះ។ បានជានិយាយថា ខ្ពស់ជាងមុនតែបន្តិចនោះ ដោយហេតុថា ពេលយើងមើលទៅលើ ព័ត៌មាននៅលើ AnTuTu យើងអាចឃើញថា Galax A9 Pro មានលក្ខណៈសម្បត្តិដូចទៅនឹង A9 ច្រើនគួរសម។ ចំនុចដែលមានការខុសគ្នានោះ កាមេរ៉ាក្រោយ និងមុខ 16MP / 8MP (បើ A9 វិញគឺ 13MP / 8MP), RAM 4GB (RAM របស់ A9 មានតែ 3GB ទេ)។
សម្រាប់បណ្តាលក្ខណៈសម្បត្តិដទៃផ្សេងទៀតដូចជា CPU Qualcomm Snapdragon 652 ឬក៏អេក្រង់ Full-HD 1080x1920 សុទ្ធតែដូចគ្នាទៅនឹង Galaxy A9។
Galaxy A9 Pro ត្រូវបានប្រភពឲ្យដឹងថា នឹងមានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 6.0.1 រួមជាមួយនឹងអង្គផ្ទុកទិន្នន័យ 32GB។ យើងមិនច្បាស់ថា Galaxy A9 Pro នឹងមានទំហំធំជាង Galaxy A9 ដែលមានអេក្រង់ទំហំ 6-inch ឬក៏អត់នោះ?
- អានអត្ថបទ៖ iPhone 7 Plus នឹងមានឈ្មោះជាផ្លូវការថា iPhone Pro?
- អានអត្ថបទ៖ Samsung ដាក់ក្តីសង្ឃឹមយ៉ាងច្រើនទៅលើ Galaxy S7/S7 Edge រំពឹងលក់បាន ១៧,២ លានគ្រឿង ក្នុងរយៈពេល ៣ខែដំបូង
ប្រែសម្រួល៖ មង្គល
ប្រភព៖ Sammobile, Tinhte