ស្មាតហ្វូនដែលមានកាមេរ៉ាក្រោយពីរ ដែលត្រូវបានគេចាត់ទុកថាជា Huawei P9 កំពូលស្មាតហ្វូន ស៊េរីបន្ទាប់របស់ Huawei ជាមួយនឹង Lens របស់ Leica ត្រូវបានចចាមអារ៉ាម លេចចេញនូវរូបភាព ជាក់ស្តែង អាចមើលឃើញពីរូបរាងបានយ៉ាងច្បាស់។
ប្រភពព័ត៌មានចចាមអារ៉ាមបានឲ្យដឹងថា ស្មាតហ្វូន P9 នឹងប្រើប្រាស់ Sensor កាមេរ៉ាទំហំ 12MP ជាមួយនឹង Lens ផលិតដោយ Leica។ មុននេះមិនយូរប៉ុន្មាន Leica និង Huawei បានឲ្យដឹងថា ពួកគេ នឹងសហការគ្នារយះពេលយូរ ដើម្បីអភិវឌ្ឍគុណភាពរូបភាពនៅលើឧបករណ៍ចល័ត ឲ្យឡើងដល់ កំរិតកំពូលថ្មីមួយ។
ច្បាស់ណាស់ថា កាមេរ៉ាភ្លោះកំពុងក្លាយជានិន្នាការថ្មីមួយ ដោយសារតែ សមត្ថភាព និងគុណភាពដ៏ អស្ចារ្យ ដែលពួកវាបានផ្តល់ឲ្យ។ បច្ចេកវិទ្យាកាមេរ៉ារបស់ស្មាតហ្វូន កំពុងតែមានការអភិវឌ្ឍន៍យ៉ាង ឆាប់រហ័ស ជាមួយនឹងការចូលរួមពីក្រុមហ៊ុនធំៗ ដូចជា Samsung មានប្រព័ន្ធ Dual Pixel AF ឬក៏ OPPO ជាមួយនឹងបច្ចេកវិទ្យា ផ្លាស់ប្តូរ Sensor ចាប់សញ្ញាណ 3D ដើម្បីការពារភាពរំញ័រ។ ហើយ បន្ទាប់ទៅនេះ ពួកយើងនឹងរង់ចាំមើលពីភាពអស្ចារ្យថ្មីៗរបស់ Huawei និង Leica៕
- អានអត្ថបទ៖ វីដេអូពិសោធភាពរឹងមាំរវាង Galaxy S7 Edge និង iPhone 6S Plus, តើមួយណា ជាជើងខ្លាំង?
- អានអត្ថបទ៖ iPhone 7 នឹងស្តើងជាង iPhone 6 គឺត្រឹមតែ 6,1mm កាមេរ៉ាក្រោយអត់លយចេញក្រៅ
ប្រែសម្រួល៖ មង្គល
ប្រភព៖ VentureBeat, Tinhte