ខុសប្លែកពី Z1 ស្មាតហ្វូន Sirius មិនមានសំបកច្រើនពណ៌នោះទេ ពោលវាមានតែវើហ្សិនពណ៌ ស និងពណ៌ខ្មៅតែប៉ុណ្ណោះ។ ជាក់ស្តែង បើប្រៀបធៀបពីខ្នាតទំហំ យើងឃើញថា Sirius មាន អេក្រង់ទំហំធំជាងទាំង Z1 និង Z។
Xperia Sirius នឹងមានពីរវើហ្សិនពណ៌ស និងពណ៌ខ្មៅ (រូបភាព៖ GSMArena)
ស្មាតហ្វូនស៊េរីខ្ពស់នេះ ត្រូវបានរំពឹងទុកថា នឹងមានអេក្រង់ទំហំ ៥,២ អ៊ីន។ លទ្ធភាពច្រើន Sony នៅតែរក្សានូវ Frame អេក្រង់ធំ នៅលើ Sirius។ ព័ត៌មាន និងរូបភាពស្តីពី Xperia Sirius D6503 ត្រូវបានចចាមអារាម ជាច្រើនលើកមកហើយ កាលពីពេលមុនៗនេះ។ ក្រៅពីរូបភាពថតអេក្រង់ ព័ត៌មានស្តីពីលក្ខណៈសម្បត្តិ គឺវានៅមានទាំងវីដេអូ ដែលបានបង្ហាញឲ្យឃើញពីទិដ្ឋភាព បិទ បើក ស្មាតហ្វូននេះផងដែរ។
ពីឆ្វេងមកស្តាំគឺ Sirius, Z1 និង Z (រូបភាព៖ GSMArena)
Sirius ត្រូវបានគេសន្និដ្ឋានថា នឹងបង្ហាញណែនាំខ្លួន នៅថ្ងៃទី២៤ ខែកុម្ភះ នៅក្នុងព្រឹត្តិការណ៍ MWC 2014 ខាងមុខនេះ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖
- ជឿទេ? Facebook អាចស្មានដឹងថា ពេលណាអ្នករៀបចំ ប្តូរទៅដាក់ "In arelationship"
- រូបភាព iPhone 6 បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីពេលថ្មីៗនេះ ជារូបភាព ក្លែងក្លាយទេ
- Nokia បញ្ចេញស្ប៉តពាណិជ្ជកម្ម Lumia Icon ដៀមដាមចំៗទៅលើ Galaxy S4 (Video inside)
ប្រែសម្រួល៖ សិលា
ប្រភព៖ zing