ទស្សនាវត្តី Fortune ទើបតែប្រកាសចេញនូវតារាងឈ្មោះប្រចាំឆ្នាំ ស្តីពីបណ្តាក្រុមហ៊ុន ដែលទទួលបាន ការកោតសរសើរ ច្រើនជាងគេបំផុត លើពិភពលោក។ ក្នុងពេលដែល Apple នៅតែរក្សាបានតំណែង លំដាប់កំពូល (លេខរៀងទី១) ក្រុមហ៊ុនមួយចំនួនទៀត ដែលស្ថិតនៅក្នុង Top 10 មានការផ្លាស់ប្តូរ ច្រើន ដែលក្នុងនោះមានជាអាទិ៍ Amazon និង Google បានផ្លាស់ប្តូរចំណាត់ថ្នាក់គ្នា នៅលេខ ២ និងលេខ ៣។
នៅឈរពីក្រោយក្រុមហ៊ុនទាំងពីរនេះគឺ Berkshire Hathaway ដែលឈរលំដាប់ទី៤ ហើយបន្ទាប់មក គឺជា Brand កាហ្វេ Starbucks ឈរនៅលេខរៀងទី ៥។ សម្រាប់ក្រុមហ៊ុន Coca-Cola នៅឆ្នាំនេះបាន ធ្លាក់ដល់ លេខរៀងទី ៦ ដោយនៅឈរពីក្រោយគឺ Walt Disney លេខរៀងទី ៧។ ចំណែកឈ្មោះក្រុម ហ៊ុនដែលនៅសល់ក្នុង Top 10 មានដូចជា FedEx, Southwest Airlines និង General Electric។ ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំមួយ បានធ្លាក់ប្រជាប្រិយភាព ចេញពី Top 10 នៅឆ្នាំនេះ គឺជាក្រុមហ៊ុន IBM ស្ថិតនៅលេខរៀងទី ១៦។
ចំណាត់ថ្នាក់នៃបណ្តាក្រុមហ៊ុន ដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀត នៅក្នុងវិស័យបច្ចេកវិទ្យានេះ មានដូចជា: Samsung Electronics ឈរនៅលេខរៀងទី ២១, Microsoft លេខរៀងទី ២៤, Facebook លេខរៀងទី ៣៨, eBay លេខរៀងទី ៤៤ និង Intel ឈរលេខរៀងទី ៤៧។
តារាឈ្មោះនៃ “បណ្តាក្រុមហ៊ុន ដែលត្រូវបានគេ កោតសរសើរ បំផុត” របស់ Fortune នេះ គឺត្រូវបាន ធ្វើឡើងក្នុងចំណោមក្រុមហ៊ុន ដែលមានទាំងអស់ជាង ១៤០០ ក្រុមហ៊ុន តាមរយះលទ្ធផល ដែលបាន មកពីការត្រួតពិនិត្យ ស្រាវជ្រាវ ពីមតិយោលបល់របស់ បណ្តានាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងអ្នក វិភាគ ទាំងអស់មានចំនួន ៣៩២០ នាក់ ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte