CamNews

ទូរស័ព្ទ 

ទស្សនារូបភាព iPhone 5C ច្រកក្នុងប្រអប់ មុនថ្ងៃបង្ហាញរាង

រូបភាពចចាមអារាមថ្មីបំផុតនេះ បានបង្ហាញឲ្យឃើញថា ស្មាតហ្វូនតំលៃទាបរបស់ Apple មាន
ប្រអប់សំរាប់ច្រក មិនអន់ឡើយ មិនដូចបណ្តាព័ត៌មានកាលពីមុនៗឡើយ។

បណ្តារូបភាពថ្មីបំផុតនៅលើគេហទំព័រ iapps.im បានបង្ហាញឲ្យយើងឃើញថា iPhone 5C នៅ
ប្រទេសចិន ត្រូវបានច្រកក្នុងប្រអប់ជ័រថ្លា ដែលព័ត៌មានកាលពីលើកមុន បាននិយាយថា ប្រអប់
របស់វា នឹងធ្វើពីក្រដាសរឹងធម្មតា។

តាម Engadget, បច្ចុប្បន្ន បណ្តារូបភាពទាំងនេះ ត្រូវបានលុបចេញពីគេហទំព័រ iapps.im វិញហើយ
តាមការស្នើសុំរបស់ ដៃគូពាក់ព័ន្ធមួយ។ ប៉ុន្តែបណ្តាគេហទំព័របច្ចេកវិទ្យា ផ្សេងទៀត បានបង្ហោះនូវ
បណ្តារូបភាពទាំងនោះ ឡើងវិញ យ៉ាងឆាប់រហ័ស៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ zing


Tags: iPhone 5C's box,  iPod Touch,  smartphone,  cheap price,  apple,  hightech