បណ្តាប្រភពព័ត៌មានពី 9to5Mac បានឲ្យដឹងថា Apple កំពុងតែមានបំណងចង់ប្រារព្ធធ្វើព្រឹត្តិការណ៍ បង្ហាញណែនាំ iPad Air 3, iPhone 5se 4" និងបន្ថែមខ្សែនាឡិកាថ្មីៗសម្រាប់ Apple Watch នៅថ្ងៃទី ១៥ ខែមីនា ខាងមុខនេះ នៅសហរដ្ឋអាមេរិច។ ដូច្នេះ ព្រឹត្តិការណ៍លើកនេះ នឹងផ្តោតសំខាន់ទៅលើ ផ្នែករឹង (Hardware) របស់ iPhone, iPad ក្នុងពេលដែល Apple Watch គឺផ្តោតលើ Software និង ឧបករណ៍គ្រឿងផ្សំ។
និយាយពី iPhone ដោយសារតែវាជាម៉ូដែលអាប់ឌេតរបស់ iPhone 5s ដូច្នេះលទ្ធភាពច្រើដែលវាមាន ឈ្មោះហៅថា iPhone 5se។ ស្មាតហ្វូននេះត្រូវបានគេរំពឹងទុកថា នឹងប្រើប្រាស់ CPU Apple A9, កាមេរ៉ាត្រូវបានធ្វើឲ្យប្រសើរជាងមុន, មាន Apple Pay ហើយការរចនាម៉ូត មានគែមអេក្រង់កោងជាង មុនបន្តិច ផ្នែកខាងក្រៅ។ ប្រភពព័ត៌មានបានឲ្យដឹងថា iPhone 5se នឹងមានតម្លៃលក់ចាប់ពី ៤៥០ ដុល្លារ សម្រាប់ម៉ូដែល 16GB។ ក្រៅពីនេះ វានឹងមានបន្ថែមនូវម៉ូដែលទំហំ 64GB ប៉ុន្តែនៅមិនទាន់ មានព័ត៌មានប្រាប់ឲ្យដឹងពីតម្លៃរបស់វា នៅឡើយទេ។
សម្រាប់ iPad Air 3 វិញ នឹងមានការផ្លាស់ប្តូរច្រើនពីម៉ូដែលមុនដែលបានបង្ហាញណែនាំខ្លួន មួយឆ្នាំ កន្លះមក ក្នុងនោះការបន្ថែមនូវបណ្តា Feature ពី iPad Pro (Smart Connector, មាន Speaker បន្លឺ សម្លេងចំនួនបួន និងមានទាំងអំពូល flash ដើម្បីជំនួយការថតរូបផងដែរ។
Apple Watch នឹងមានបន្ថែមខ្សែនាឡិកាច្រើនជាងមុន សម្រាប់ម៉ូដែល Sport មានខ្សែ Hermes ថ្មី មានបន្ថែមពណ៌ខ្មៅសម្រាប់ខ្សែ Milanese Loop និងខ្សែថ្មីស្រឡាងមួយទៀត ធ្វើពីសារធាតុផ្សេង បើប្រៀបនឹងសារធាតុដែលមានមុនៗ។ Apple ក៏អាចនឹងកំពុងតែធ្វើការពិសោធន៍ នូវបណ្តាខ្សែ NATO ដែលមានគុណភាពខ្ពស់៕
- អានអត្ថបទ៖ លេចចេញរូបភាព ផ្នែកខាងក្រោយរបស់ Galaxy S7 និង S7 Edge
- អានអត្ថបទ៖ iPhone 7 នឹងលែងមាន ការរចនាម៉ូត កាមេរ៉ាលយចេញមកក្រៅ ហើយខ្សែអង់តែង ពណ៌ស ផ្នែកខាងក្រោយ ក៏លែងមានដែរ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5Mac, Tinhte