វាពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយ ហើយក៏ជាភាពអាម៉ាស់ដ៏ធំមួយដែរ សំរាប់បណ្តាឧបករណ៍
ដែលអាទិភាពចំបង ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window នៅពេលលទ្ធផលនៃការស្រាវជ្រាវកាល
ពីពេលថ្មីៗនេះ ស្តីពីឧបករណ៍ដែលប្រើ ប្រព័ន្ធប្រតិបត្តិការ Window បានល្អជាងគេបំផុតនោះ បាន
ធ្លាក់ទៅក្នុងដៃរបស់ ឧបករណ៏ដែលប្រើជាអាទិភាពចំបងនូវ ប្រព័ន្ធប្រតិបត្តិការ Mac OS ទៅវិញ
នោះគឺ Macbook Pro 13 ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ ២០១២ កន្លងទៅនេះ។
នេះបើតាម សេចក្តីប្រកាសរបស់ Soluto (សេវាកម្មផ្គត់ផ្គង់ គ្រប់គ្រងបណ្តាឧបករណ៍កុំព្យូទ័រ) បង្ហាញ
ឲ្យដឹង។
ឧបករណ៍ដែលយកមកចូលរួមក្នុងការស្ទាបស្ទង់នេះ ត្រូវបានវាយតំលៃផ្តល់ចំណាត់ថ្នាក់តាមរយះ
កត្តា ៥យ៉ាងគឺ ចំនួនដងនៃ Applications ដែលត្រូវបាន Crash ក្នុងមួយសប្តាហ៍, ចំនួនដងដែល
កុំព្យូទ័រមិន Feedback ក្នុងមួយសប្តាហ៍, ស្ថានភាព Error អេក្រង់ពណ៌ខៀវ (BSOD), ដំណើរការ
រត់បណ្តា Applications និងចុងក្រោយគឺ រយះពេលនៃការ Boot កុំព្យូទ័រ។ ជាលទ្ធផល បន្ទាប់ពីធ្វើ
ការស្ទាបស្ទង់ដោយ Soluto តាមរយះកត្តាទាំង ៥នេះរួចមក ឧបករណ៍ដែលប្រើ Window បានល្អ
ជាងគេបំផុតនោះគឺ Macbook Pro 13 ដែលជាផលិតផលរបស់ក្រុមហ៊ុន Apple។ មិនតែប៉ុណ្ណោះ
ក្នុងចំណោម Top 10 ក៏នៅមានផលិតផលរបស់ Apple មួយទៀតដែរ ដែលទទួលបានចំណាត់ថ្នាក់
លេខ ៦។
សូមបញ្ជាក់ផងដែរថា Laptop Macbook Pro របស់ Apple ក្រៅពីប្រព័ន្ធប្រតិបត្តិការ Mac OS
ដែលបានដំឡើងរួចជាស្រេចនៅក្នុងឧបករណ៍ យើងក៏អាចដំឡើងបន្ថែមបាននូវប្រព័ន្ធប្រតិបត្តិ
ការ Window មួយទៀត ប្រើជាមួយគ្នាបានផងដែរ៕
ដោយ៖ សិលា
ប្រភព៖ K14