CamNews

ទូរស័ព្ទ 

Samsung Galaxy Nexus ត្រូវបានហាមលក់ នៅអាមេរិក

បន្ទាប់ពីកុំព្យូទ័រ Tablet Galaxy Tab 10.1 ពេលនេះ ដល់វេន Galaxy Nexus វិញម្ដង ដែលបាន
ក្លាយជាអ្នករងគ្រោះបន្ទាប់របស់ Apple ដែលត្រូវបានហាមលក់នៅអាមេរិក ដោយសារតែបាន
រំលោភលើកម្មសិទ្ធិបញ្ញា ស្ដីពី រចនាបថរបស់ iPhone ។

ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី ២៩មិថុនា ដោយចៅក្រម Lucy Koh អ្នក
ដែលធ្លាប់បានប្រកាសសាលក្រម សម្រេចហាមលក់ Galaxy Tab 10.1 របស់ Samsung កាលពី
ដើមសប្ដាហ៍មុន។

លោក Koh បានអោយដឹងថា Galaxy Nexus មានចំណុចដូចគ្នាខ្លះទៅនឹងរចនាបថដែលបានចុះ
ឈ្មោះ របស់ Apple iPhone។ ដើម្បីប្ដឹងពីករណីនេះ Apple បានត្រៀម ៩៥លានដុល្លារដើម្បីសង
ជម្ងឺចិត្តដែលអាចកើតមាន សម្រាប់ Samsung ប្រសិន ការស៊ើបអង្កេតចុងក្រោយរបស់តុលាការ
ផ្ទុយពីការសម្រេចរបស់ចៅក្រម Lucy Koh។ 

Galaxy Nexus គឺជាស្រឡាយ smartphone Android លំដាប់ខ្ពស់របស់ Google ត្រូវបានបង្កើតឡើង
ដើម្បីប្រជែងជាមួយ Apple iPhone និង smartphone របស់ HTC។ វាគឺជាទូរស័ព្ទដំបូងដែលប្រើ
ប្រាស់ប្រព័ន្ធដំណើរការ Android 4.0 Ice Cream Sandwich ហើយនៅក្នុងរយៈពេល ៧ខែខាងមុខ
វានឹងក្លាយជាឧបករណ៍ដំបូងដែលប្រើប្រាស់ Android 4.1 Jelly Bean ។

នៅក្នុងកិច្ចប្រជុំ Google I/O កន្លងទៅ Google បានជូនអំណោមជា Galaxy Nexus ចំនួន ៦,០០០
គ្រឿងដល់ក្រុមអ្នកអភិវឌ្ឍន៍ និងអ្នកដែលបានចូលរួមក្នុងព្រឹតិការណ៍នោះផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Samsung hightech banded