CamNews

ទូរស័ព្ទ 

Samsung ប្រកាសបង្ហាញជាផ្លូវការ គំរូ phablet ពីរគឺ Mega 5.8 និង Mega 6.3

ក្រោយពីលេចចេញនូវព័ត៌មានចចាមអារាមជាច្រើនដង នៅលើអ៊ីនធឺណេតមក ទីបំផុត Galaxy
Mega 5.8 និង Galaxy Mega 6.3 ក៏បានបង្ហាញខ្លួនជាផ្លូវការ។

តាមប្រភពពី GSMArena, Samsung Galaxy Mega 6.3 នឹងមាន CPU Exynos 5250 Dual Core
Cortex-A15 ល្បឿន 1.7GHz និង RAM 1.5 GB។ ស្មាតហ្វូននេះ នឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
Android 4.2 ជាមួយ Interface TouchWiz របស់ Samsung។ Camera របស់ Mega 6.3 នឹងមាន
កំរិតពន្លឺ 8MP។ មេម៉ូរីក្នុងរបស់វាមានទំហំ 8/16GB អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត
microSD និងមាន Supprot 3G/4G, Wi-Fi និង NFC។ ថ្មរបស់ Mega 6.3 មានទំហំ 3200mAh។
បើទោះជាមានទំហំអេក្រង់ធំ ប៉ុន្តែ Mega 6.3 មានកម្រាស់តែ 8 mm ប៉ុណ្ណោះ។

Galaxy Mega 6.3

ក្នុងនោះ Galaxy 5.8 នឹងមានរូបសណ្ឋានទាបជាង Mega 6.3។ វាមានអេក្រង់ទំហំ 5.8 inch កំរិត
ពន្លឺ qHD (960 x 560 pixel), CPU Dual Core ល្បឿន 1.4GHz, RAM 1.5GB, camera ក្រោយ
8MP និងមុខ 1.9MP, មេម៉ូរីក្នុងទំហំ 8GB អាចបន្ថែមមេម៉ូរីក្រៅបាន និងមានថ្ម 2600 mAh។
Mega
5.8 មិនមាន Support 4G ទេ និងមានកម្រាស់ក្រាស់ជាង Mega 6.3 គឺ 9 mm ។

តាមប្រភពបានឲ្យដឹងថា ទាំងពីរគំរូនេះ នឹងបង្ហាញមុខនៅអឺរ៉ុប និងរុស្ស៊ី នៅខែឧសភា ខាងមុខនេះ
ហើយក្រោយមកនឹងពង្រីកទៅតាមបណ្តាទីផ្សារប្រទេសផ្សេងៗទៀត។

Galaxy Mega 5.8

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Samsung phablet Mega 5.8 Mega 6.3 hightech