CamNews

ព័ត៌មានបច្ចេកវិទ្យា 

លោកប្រធានាធិបតីអាមេរិច បារ៉ាក់ អូបាម៉ា អនុម័តច្បាប់ E-Label

បណ្តាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិច អាចប្រើប្រាស់ស្លាកយីហោអេឡិចត្រូនិច ជំនួសឲ្យបណ្តា "Physical Label" ដូចបច្ចុប្បន្ននេះ។ នេះបើតាមច្បាប់ថ្មីដែលមានឈ្មោះថា E-Label ដែលត្រូវបាន លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា អនុម័តជាផ្លូវការ។

...អាន៖ iPad 12.2 inch នឹងមាន Speaker បន្លឺសម្លេងដល់ទៅ ៤

ច្បាប់ E-Label បានអនុញ្ញាតឲ្យបណ្តានិមិត្តសញ្ញា ដែលនៅផ្នែកខាងក្រោយទូរស័ព្ទ អាចបង្ហាញឲ្យ ឃើញតាមរយះបណ្តា Software ផ្សេងៗ ជំនួសឲ្យការព្រីនផ្ទាល់ជាប់នៅលើតូឧបករណ៍។ កត្តានេះ មានន័យថា បណ្តាទូរស័ព្ទនៅអាមេរិច ក្នុងពេលអនាគត ដែលមានដូចជា iPhone នៃឆ្នាំ២០១៦ នឹង មិនមានបណ្តានិមិត្តសញ្ញាមួយចំនួន (ដូចជាតែមបញ្ជាក់ FCC, រូបសញ្ញាចោលសម្រាម ក្នុងធុង សម្រាម, បណ្តាលេខ ID...) នៅផ្នែកខាងក្រោយទៀតទេ។

...អាន៖ ក្រឡេកមើល concept iPhone 6S ឌីហ្សាញតាមស្ទីល Apple Watch ស្អាតពេញចិត្តអត់?

...អាន៖ ស្មាតហ្វូនមានការឌីហ្សាញរូបរាងចម្លែក ជាមួយនឹងលក្ខណៈសម្បត្តិខ្ពស់ តែតំលៃទាប

ជាក់ស្តែងនិមិត្តសញ្ញាមួយចំនួនដូចជា CE (European Commission), WEEE (Waste of Electrical and Electronic Equipment) នៅតែរក្សាដូចមុន នៅលើបណ្តាឧបករណ៍ចល័ត៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ The Next Web, vreview


Tags: iPhone E-Label Smartphone Hightech