WeiPhone គេហទំព័រមួយរបស់ចិន កាលពីពេលមុននេះ ធ្លាប់បានបង្ហោះនូវព័ត៌មានចចាមអារាម
ត្រឹមត្រូវមូយចំនួន ពីផលិតផលរបស់ Apple បានបន្តឲ្យដឹងថា iPhone 5S (ឬ iPhone 6) នឹងមាន
អេក្រង់ Retina ថ្មីជាមួយទំហំ pixel ខ្ពស់ជាងទ្វេដង បើប្រៀបជាមួយអេក្រង់ Retina បច្ចុប្បន្ន ក្នុង
ពេលដែលទំហំអេក្រង់ នៅដដែល (4 inch) ។ តាមប្រភពដដែលបានឲ្យដឹងថា iPhone ថ្មីនឹងបង្ហាញ
ខ្លួននៅខែកញ្ញា ឆ្នាំនេះ។
អេក្រង់ Retina របស់ iPhone គឺជាអេក្រង់ដែលល្អបំផុតមួយ នៅលើទីផ្សារបច្ចុប្បន្ន។ ចំពោះអេក្រង់
Retina របស់ iPhone 5 សព្វថ្ងៃនេះ គឺមានភាពភ្លឺច្បាស់ ត្រជាក់ភ្នែកណាស់ទៅហើយ។ នៅពេល
ដំឡើង Pixel ដល់ទៅទ្វេដង ក្នុងពេលទំហំអេក្រង់នៅដដែល នោះអេក្រង់ Retina របស់ iPhone ថ្មី
នឹងកាន់តែអស្ចារ្យជាងនេះទៅទៀត៕
ដោយ៖ សិលា
ប្រភព៖ TTE